បោះពុម្ព

កិច្ចប្រជុំស្តីពីលទ្ធផលការអនិវត្តផែណការផែនការលទ្ធកម្មឆ្នាំ២០១៤ និងធ្វើផែនការ លទ្ធកម្មឆ្នាំ២០១៥

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅ​សាលប្រជុំ​សាលាខេត្ត​ខាងជើង​មាន​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ការ​អ​និវត្ត​ផែនការ​លទ្ធកម្ម​ឆ្នាំ២០១៤ និង​ធ្វើ​ផែនការ​លទ្ធកម្ម​ឆ្នាំ២០១។ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ូ សំ​អួន អភិបាលខេត្ត ប្រធាន​គណៈកម្មាធិការ​លទ្ធកម្ម​រដ្ឋបាលខេត្ត​កំពង់ស្ពឺ និង​ចូលរួម​ពី ឯកឧត្តម​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត។

        លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​លទ្ធកម្ម​ឆ្នាំ២០១៤ មាន៧១គម្រោង តម្លៃ​សរុប​ចំនួន១៩,៧២៦,៧០០,០០០៛(ដប់​ប្រាំបួន​ពាន់ ប្រាំពីរ​យ​ម្ភៃ​ប្រាំមួយ​លាន ប្រាំពីរ​យ​ពាន់ រៀល​គត់។

លទ្ធកម្ម​ទំនិញ មាន​ចំនួន៤០គម្រោង តម្លៃ​គម្រោង លទ្ធកម្ម​សំណង់​មាន​ចំនួន២៨គម្រោង និង​សេវាកម្ម មាន​ចំនួន០៣គម្រោង។ បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​អនុវត្ត​ផែនការ​លទ្ធកម្ម​ប្រចាំឆ្នាំ២០១៤ ទី១. លទ្ធកម្ម​ប្រេង​ជា​ឡូត៍ មាន​ភាពយឺតយ៉ាវ គឺ​បណ្តាលមកពី​មន្ទីរ​អង្គភាព​មួយចំនួន​ស្នើសុំ​ធានា​ចំណាយ​យឺត។ ទី២.លទ្ធកម្ម​សំណង់​ជា​ឡូត៍​សិទ្ធិ​ក្រសួង​ការជួសជុល​អគារ តាម​មន្ទីរ​មាន​ចំនួន៨មន្ទីរ។ ទី៣.ឡូត៍​ជួសជុល​អគារ(មន្ទីរ​សង្គមកិច្ច និង​មន្ទីរ​ប្រៃសណីយ៍) ជាស​ទ្ធិ​សម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ មិនទាន់​តាម​ផែនការ​លទ្ធកម្ម។ ទី៤.គំ​រូស​ប្លង់ និង​បទដ្ឋាន​បច្ចេកទេស​សំណង់​ដែល​សម្រេច ដោយ​មន្ទីរ រៀបចំ​ដែនដី​នគ​រូប​ណី​កម្ម​សំណង់ និង​សុរិយោដី​ខេត្ត គឺមាន​ការយឺតយ៉ាវ។ ទី៥.ការប្រគល់​ទទួល​ទំនិញ សម្ភារៈ​និង​សំណង់ ក្រុមហ៊ុន មួយចំនួន យឺតយ៉ាវ​ក្នុងការ​ផ្គត់ផ្គង់។ ទី៦.ការប្រគល់​ទទួល​ទំនិញ​ខ្លះ​មិន បាន​ត្រឹមត្រូវ​តាម​យ​ថា​ប្រភេទ​ទំនិញ​ក្នុង​កិច្ចសន្យា។ ទី៧.ការបំពេញ​ឯកសារ​ភ្ជាប់​លក្ខខណ្ឌ​ក្រុមហ៊ុន មួយចំនួន បំពេញ​ពុំបាន​គ្រប់គ្រាន់។ ទី៨.សម្រាប់​ការចុះហត្ថលេខា ក្នុងនាម​ភាគី ក ត្រូវបាន​បម្រែបម្រួល ពី​ប្រធាន​មន្ទីរ មក​សមាជិក​គណៈកម្មាធិកា​រ​លទ្ធកម្ម។

        ឯកឧត្តម អ៊ូ សំ​អួន មានមតិ​ក្នុងការ​បូកសរុប​នោះ​ថា៖ ត្រូវខិតខំ​អនុវត្ត​ផែនការ​លទ្ធកម្ម​ឆ្នាំ២០១៥ ឲ្យ​បាន​បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព តាម​នីតិវិធី និង​វិធីសាស្ត្រ លទ្ធកម្ម​ស្របតាម ការណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ។ ត្រូវ​ជំរុញ​ការសុំ​ធានា​ចំណាយ​ពី​តាម​បណ្តា​មន្ទីរ អង្គភាព ឲ្យ​ទាន់​តាម​ផែនការ​លទ្ធកម្ម។ ត្រូវ​ជំរាប​ជួន​ដល់​ក្រុមហ៊ុន ឲ្យ​ចូលរួម​កែលម្អ នូវ​ការខ្វះខាត​ឯកសារ ឲ្យ​ស្របតាម​លក្ខខណ្ឌ និង​វិធីសាស្ត្រ​លទ្ធកម្ម ព្រមទាំង​ពង្រឹង​ការអនុវត្ត កិច្ចសន្យា​ឲ្យ​បាន​ទាន់ពេលវេលា។ ត្រូវ​ជំរុញ​ការបំពេញ​បែបបទ ឯកសារ​លទ្ធកម្ម​ក្នុងការ​ចូលរួម​ដេញថ្លៃ ដោយ​ការ​ប្រ​គួ​ត​ប្រជែង ជា​សាធារណៈ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់៕

អានព័ត៌មានបន្ថែមស្តីពី៖ ចែកអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋនិង អំពាវនាវដល់អ្នកមិនទាន់ធ្វើ និង​ទិវាពិភពលោក ប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៤

Share on Facebook