បោះពុម្ព

ឯកឧត្តម អ៊ូ សំអួន អញ្ញើញជាអធិបតីក្នុងពិធី បើកការប្រកួតកីឡាមហាជន ថ្នាក់ខេត្ត

ថ្មីៗនេះ​នៅ​កីឡាដ្ឋាន​ខេត្តកំពង់ស្ពឺ មាន​ពិធី​បើក​ការប្រកួត​កីឡា​មហាជន​ថ្នាក់​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ និង​សិក្សា​នុ​សិស្ស ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ។

        លោក សំ សម​ន្តា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា មាន​ប្រសា​ស​ន៏​ថា៖ ក្នុងនាម​គណៈកម្មការ រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​មហាជន និង​ក្នុងនាម​រូបលោក​ផ្ទាល់​មាន​កិ​តិ​យស សូម​ស្វាគមន៍​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ដែល​បាន​ចូលរួម និង​ធ្វើ​ឲ្យ​កម្មវិធី​នេះ​កាន់តែ​អ​ធិ​អធម ក្នុងការ​ប្រកួត​កីឡា​រយៈពេល៥ថ្ងៃ ដើម្បី​អបអរ​ទិវា​បុណ្យជាតិ ៧មករា ឆ្នាំ២០១៥  ដោយមាន​កីឡា​ចូលរួម​ប្រកួត​ចំនួន២០ក្រុម មកពី​តាម ក្រុង ស្រុក និង​តាម​មន្ទីរ អង្គភាព​របស់​ខេត្តកំពង់ស្ពឺ។ ទីលាន​ប្រកួត​មាន២កន្លែង គឺ​ទីលាន​បាល់ទាត់​កីឡាដ្ឋាន​ខេត្ត និង​ទីលាន​បាល់ទាត់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត។ គណៈកម្មការ​បច្ចេកទេស​មាន​ចំនួន២៥នាក់។ ក្រុម​កីឡាករ​ជាប់​ចំណាត់ថ្នាក់ លេខ១ ទទួលបាន ពាន១ ទង១ បាល់១១ និង​ថវិកា២០០០$។ ចំណាត់ថ្នាក់​លេខ២ ទទួលបាន ទង១ បាល់៧ និង​ថវិកា​ចំនួន៧០០$ ចំណែក​ចំណាត់ថ្នាក់​លេខ៣ ទទួលបាន ទង១ បាល់៣ និង​ថវិកា​ចំនួន៣០០$។

        ឯកឧត្តម អ៊ូ សំ​អួន អភិបាលខេត្ត មានប្រសាសន៍ មុនពេល​បើក​ការប្រកួត​ថា៖ ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ក្នុង​នាមរូប​ឯកឧត្តម​ផ្ទាល់ សូម​ថ្លែង​នូវ​ការកោតសរសើ​ដោយ​ស្ម័គ្រ ត្រង់ ចំពោះ​កិច្ច​ខិត​ប្រឹងប្រែង​អស់ពី​កំលាំងកាយ​ចិត្ត របស់លោក​អភិបាល អភិបាលរង ក្រុង ស្រុក ថ្នាក់ ដឹង​នាំ​មន្ទីរ​នានា​ជុំវិញ​ខេត្ត លោក​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ លោកស្នងការ​នគរបាល​ខេត្ត ដែល​បានរៀបចំ​ក្រុមកីឡា​របស់ខ្លួន ចូលរួម​ប្រកួត នាឱកាស​នេះ។

ដែល​អាច​និយាយបានថា គឺជា​ព្រឹ​តិ្ត​ការ​ណ៏​ថ្មី​មួយទៀត ក្នុងចំណោម​ព្រឹត្តិការ​ណ៏សំខាន់ៗជាច្រើន ដែល​ខេត្ត​របស់​យើង​បានរៀបចំ​និង​ទទួល បាន​លទ្ធិ​ផល​គួរ​ជាទី​មោទនៈ។ ឯកឧត្តម​បាន​បន្តថា៖ ជាការ​ពិតណាស់​រាជរ​ដ្ឋា​ភិ​បាល នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ក្រោម​កិច្ចដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ចក្រ​កម្ពុជា បាននិងកំពុង​បន្ត ការលើកស្ទួយ​ដល់​វិស័យ​កីឡា និង​លើកស្ទួយ​សុខមាលភាព​សង្គម និង​ដើម្បី​ឲ្យប្អូនៗជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ផងដែរ។ ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​បាន ផ្តាំផ្ញើ​ដល់ គណៈកម្មការ​បច្ចេកទេស​ទាំងអស់ សូម​មាន​ភាព​យុ​តិ្ត​ធម៌​ក្នុងការ​កាត់សេចក្តី និង​ផ្តល់​ពិន្ទុ ដល់​កីឡាករ និង​សូម​ឲ្យ​ក្មួយ​ជា​កីឡាករ​ទាំងអស់ ត្រូវខិតខំ​យក​អស់ពី​កំលាំងកាយ​ចិត្ត ក្នុងការ​ប្រ​គួ​ត និង​មាន​ភាពថ្លៃថ្នូរ​ជា​កីឡាករ ដោយ​មិន​គិតតែ​ពី​ការយក​ឈ្នះ​ចាញ់​មួយ​មុខ​ប៉ុណ្ណោះ​ទេ ពោលគឺ ឈរលើ ពាក្យស្លោក​ថា(កីឡា​ដើម្បី​សុខភាព សន្តិភាព មិត្តភាព និង​សាមគ្គីភាព។

ជា​កិច្ច​បន្ត​ក្រុម​អ​ជ្ញា​កណ្តាល​បានទទួល​បាល់​ពី​ឯកឧត្តម អ៊ូ សំ​អួន ហើយ​បើក​ការប្រកួត គឺ​កីឡាករ​មហាជន​មកពី​ស្រុក​ឧដុង្គ ដែលមាន​ឯកសណ្ឋាន​ពណ៌​ក្រហម​ចាស់ លាយ​ខ្មៅ ប៉ះ​ជាមួយ កីឡាករ​មកពី ស្រុក​ភ្នំស្រួច ក្នុង​ឯកសណ្ឋាន​ពណ៌​ទឹកក្រូច លាយ​ខ្មៅ។

លទ្ធផល​ក្រោយ​ការប្រកួត​ពីរតង់​ដ៍​ស្វិតស្វាញ ឃើញថា​កីឡាករ​មហាជន មកពី​ស្រុក​ភ្នំស្រួច ទទួលបាន​ពិន្ទុ១៣ ដោយ​កីឡាករ​ពាក់អាវ​លេខ៧បាន​ទាត់​បញ្ចូល​បាន៧គ្រាប់​ម្នាក់ឯង ហើយ​ក្រុម​កីឡាករ​មកពី ស្រុក​ឧដុង្គ គឺ​ពុំ​ទទួលបាន​ពិន្ទុ​អ្វី​ឡើយ៕

អានព័ត៌មានបន្ថែមស្តីពី៖ ប្រកូតបាល់ទាត់មិត្តភាពរវាងកីឡាករនាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេស ក្រសួងមហាផ្ទៃ និងកីឡាករស្នងការរដ្ឋានខេត្តកំពង់ស្ពឺ ​និង ឯកឧត្តម អ៊ូ សំអួន ចុះពិនិត្យការរដ្ឋានសាងសងផ្លូវ១ខ្សែនៅស្រុកសំរោងទង

Share on Facebook