បោះពុម្ព

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីសមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្តឆ្នាំ២០១៤ និងតួនាទីរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅសាល​ប្រជុំសាលាខេត្ត មានរៀបចំ​វេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល ស្តីពី​សមិទ្ធផល​សម្រេចបានរបស់រដ្ឋបាលខេត្តឆ្នាំ២០១៤ និងតួនាទី​របស់ក្រុមប្រឹក្សា និងគណៈ​អភិបាល​ខេត្ត។ ក្រោម​អធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ឯកឧត្តម ប៉ែន សំបូរ អភិបាល រង​​​ខេត្ត និងមាន​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​​សមាសជិក​ក្រុមប្រឹក្សា និង​អភិបាល​រង​ខេត្ត ព្រមទាំងលោក លោកស្រីមន្ត្រីរាជការ មេឃុំចៅសង្កាត់ តំណាងអង្គការ​សង្គមស៊ីវិល និងតំណាងវិស័យឯកជន។

        វេទិកាថ្ងៃនេះ គឺមានគោលបំណង ផ្សព្វផ្សាយ​ពី​សមិទ្ធផល​នានាដែលសម្រេចបាន​របស់ក្រុម​ប្រឹក្សា​​ខេត្ត គណៈ​អភិបាលខេត្ត និងការពិគ្រោះយោបល់ អំពីបញ្ហាផ្សេងៗ ក្តីកង្វល់ និងតម្រូវការអាទិ​ភាព របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងនោះរួមមាន៖ សណ្តាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាព និងអាណាម័យ បរិស្ថាន​នៅក្នុងទីក្រុង ទីប្រជុំជន និងផ្តល់សេវាសាធារណៈ។ កម្មវិធីនៅព្រឹកនេះដែរ ក៏បានផ្តល់ឱកាសឲ្យអ្នកចូលរួម លើកជាសំនួរ ឬសំណូមពរនានាជូនអង្គវេទិកា។

        ក្នុងនោះដែរ លោកស្រីប្រធានក្រុមប្រឹក្សាឃុំត្រែងត្រឹង ស្រុកភ្នំស្រួចបានលើកពីបញ្ហាអ្នកប្រើប្រាស់ និងចែក​ចាយ​​គ្រឿងញៀន និងបញ្ហា​ល្បែង​ស៊ីសង​(កន្ទុយលេខ) គឺកើតមានច្រើននៅផ្សារត្រែងត្រយឹង។ ពេល​អាជ្ញា​ធរមូលដ្ឋាន ធ្វើការចាប់ និងបញ្ជួនជនសង្ស័ទាំងនោះ មកនគរបាលស្រុក ខេត្ត គឺជាប់​ឃុំបាន​តែ២ ឬ៣ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចដោះលែងទៅវិញ។ លោកស្រីបានបន្តថា នេះជាចំណុចធ្វើឲ្យអ្នកអនុវត្ត នៅតាម​មូល​​ដ្ឋាន​មានការបារម្មណ៍ ពីសង្គមជាតិ ក៏ដូចជាសុវត្ថិភាពរបស់ពួកគាត់ផ្ទាល់។ ជាមួយគ្នា​នោះ​ផងដែរ លោកស្រី ប៉ោក សេដ្ឋា អភិបាលក្រុងច្បារមន មានប្រសាសន៍ថា លោកស្រី និងខិតខំបន្ត ដោះស្រាយ បញ្ហាសេសសល់​ ដែលអង្គ​វេទិកា​បានលើក​ឡើង ដូចជា៖ បញ្ហាសំរាមនៅផ្សារកំពង់ស្ពឺ សណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងច្បារមន។

        ឯកឧត្តម យឹម សុខុម មានប្រសាសន៍ថា៖ អាជ្ញាធរឃុំ ស្រុក ខេត្ត ពិសេស កំលាំងកងរាជ​អាវុធហត្ថ និងកងកំលាំងនគរបាល មិនត្រូវឃុបឃិត​ជាមួយ​អ្នកប្រើប្រាស និងចែកចាយគ្រឿងញៀន និងល្បែង​ស៊ីសងគ្រប់ប្រភេទ ហើយត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ បញ្ហាចរាចរណ៍ បញ្ហា​ចោរឆក ចោរលួច បញ្ហាអ្នកលក់ដូរលើផ្លូវសាធារណៈជាហេតុធ្វើឲ្យកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ហើយមន្ទីរ អង្គភាព ពាក់ព័ន្ធ ត្រូវ អនុវត្តឲ្យបានទៅតាមស្មារតីអង្គវេទិកា ដែលបានលើកឡើងនាថ្ងៃនេះ៕

អានព័ត៌មានបន្ថែមស្តីពី៖ កិច្ចប្រជុំស្តីពីលទ្ធផលការអនិវត្តផែណការផែនការលទ្ធកម្មឆ្នាំ២០១៤ និងធ្វើផែនការ លទ្ធកម្មឆ្នាំ២០១៥ និង ឯកឧត្តម អ៊ូ សំអួន អញ្ញើញជាអធិបតីក្នុងពិធី បើកការប្រកួតកីឡាមហាជន ថ្នាក់ខេត្ត

Share on Facebook