បោះពុម្ព

គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកំពង់ស្ពឺចុះពិនិត្យ និងវាយតំលៃលើ សិក្ខាកាមបញ្ចប់វគ្គបណ្តុះបណ្តាលឆ្នាំ២០១៤

គណៈកម្មាធិការ​បណ្តុះបណ្តាល​ខេត្តកំពង់ស្ពឺ​ចុះ​ពិនិត្យ និង​វាយ​តំលៃ​លើ​សិក្ខាកាម បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ក្នុង​ឆ្នាំ២០១៤ ដោយមាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម អ៊ូ សំ​អួន អភិបាលខេត្ត ប្រធាន​គណៈកម្មាធិការ​បណ្តុះបណ្តាល ទើប​នៅថ្មីៗនេះ បាន​ចាត់តាំង​ឲ្យ​ចុះ​បំពេញបេសកកម្ម​នៅតាម​ឃុំ​គោលដៅ​ដែល​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​តាម​ស្រុក​ទាំង៨របស់​ខេត្តកំពង់ស្ពឺ។ លោក ស៊ីម រតនៈ ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាន​អចិ​ន្រៃ​យ៍ គណៈកម្មាធិការ​បណ្តុះបណ្តាល វិជ្ជាជីវៈ​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ លើ​សកម្មភាព​បណ្តុះបណ្តាល ដែល​សិក្ខាកាម​ទើបបាន​បញ្ចប់​ជំនាញ​ផ្នែក សហគ្រាស រួមមាន ជំនាញ​ជួសជុល​ម៉ូតូ ជួសជុល​ទូរទស្សន៍ ជួស​ជូ​ល​ទូរស័ព្ទ និង​តាម​សហគមន៍ មាន​ជំនាញ​ចិញ្ចឹម​គោ ចិញ្ចឹម​ជ្រូក ចិញ្ចឹម​មាន់ ចិញ្ចឹម​ត្រី ដាំ​បន្លែ ដាំ ផ្សិត និង​ជំនាញ​ធ្វើ​ជីកំប៉ុស។

        តែ​ដោយឡែក​ថ្ងៃនេះ​គណៈកម្មាធិការ​បណ្តុះបណ្តាល បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ នៅ​ឃុំ​បី របស់ ស្រុក​ឧដុង្គ គឺ​ឃុំ​ក្រាំងចេក ឃុំ​ជើង​រាស់ និង​ឃុំ​ក្សេមក្សាន្ត ដែលមាន​សិក្ខាកាម​ចំនួន៦០០នាក់​ទើប ច​ញ្ច​ប់​ជំនាញ​ពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ថា​តើ​សិក្ខាកាម​ទាំងនោះ បានទទួល​ការងារ ធ្វើ ឬ​ប្រកប​របប​អាជីវកម្ម បាន​កំរិតណា​ហើយ។ ក្រោយពី​គណៈកម្មាធិការ​បណ្តុះបណ្តាល បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​ជាក់ស្តែង ទូរលេខ​បាន​បង្ហាញថា៖ សន្ទុះ​អ្នកមាន​ការងារ​ធ្វើ និង​ប្រាក់ចំណូល​កើនឡើង​ខ្ពស់

        សូមបញ្ជាក់​ផងដែរ​ថា៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មន្ទីរ ព្រមទាំង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ មាន​កិ​តិ​យស សូម​ជួន​ដំណឹង ដល់​សិក្សា​នុ​សិស្ស​ទាំង​ពីរភេទ ឲ្យ​បាន​ជ្រាបថា   មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ បើក​បង្រៀន ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ រយៈពេល​វែង​ដោយ​ឥតគិតថ្លៃ ក្នុងនោះ​រួមមាន៖

        I.សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស និង​វិជ្ជាជីវៈ សិក្សា​រយៈពេល២ឆ្នាំ សម្រាប់​អ្នកមាន Bac II ឬ សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ អាច​ចូលរៀន​ជំនាញ ១.ព័ត៌មានវិទ្យា ពាណិជ្ជកម្ម(ICT- Business) ២.យន្តសាស្ត្រ​ទូទៅ(General Mechanics) ៣.អេ​ឡិច​ត្រូ​និ​ច-អគ្គីសនី(Electronic-Electricity) ៤.រថយន្ត(Automotive) ៥.ភាសា​អង្គ​គ្លេ​ស(English)

        II.សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត១.២.៣ គឺ​សិក្សា​រយៈ​ពល៣ឆ្នាំ ១.ផ្នែក​ព័ត៌មានវិទ្យា ពាណិជ្ជកម្ម(ICT- Business) ២.យន្តសាស្ត្រ​ទូទៅ(General Mechanics) ៣.អេ​ឡិច​ត្រូ​និ​ច-អគ្គីសនី(Electronic-Electricity) ៤.រថយន្ត(Automotive)  និង​ទី៥.សំណង់​ស៊ីវិល(Civil- Construction (ចាប់ផ្តើម​ចុះឈ្មោះ ចូលរៀន​ពីថ្ងៃ​នេះ​តទៅ។

 

សិក្សា​នៅ​ម​ជ្ឈ​ប​ណ្ឌ​ល​អ្នក​និង​ទទួលបាន៖

១.មុខរបរ​មួយ​ពិតប្រាកដ

២.សញ្ញាបត្រ​បច្ចេកទេស​វិជ្ជាជីវៈ

៣.ចេះ​ប្រើប្រាស់​កុំព្យូទ័រ អ៊ី​ន​ធឺ​ណែ​ត អ៊ី​ម៉ែ​ល

៤.ចេះ​និយាយ​ភាសា​អង់គ្លេស ដើម្បី​ស្រាវជ្រាវ និង​ទំនាក់ទំនង​បាន

៥.ម​ជ្ឈ​ប​ណ្ឌ​ល​មាន​កន្លែង​ស្នាក់នៅ ទឹក ភ្លើង សម្រាប់​សិស្ស​មកពី​ឆ្ងាយ

អាស័យដ្ឋាន​មជ្ឈមណ្ឌល

មាន​ទីតាំងនៅ​ភូមិ ទំពូង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ

ទល់មុខ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន រលាំង​ឈួ​ក ចូល​តាម វត្ត​រលាំងឈូក ហៅ​វត្ត​គ្រួស​ត្រង់ គីឡូម៉ែត្រ​លេខ៥៦ផ្លូវជាតិ​លេខ។

លេខ​ទូរ​សព្ទ័​ទំនាក់ទំនង​ព័ត៌មាន​លម្អិត

០១២ ៩៩៥ ៩៥២/ ០៨១ ៩៩៥ ៩៥២/ ០១៦ ៣១២១២៩

០១០ ៩១០ ៩៨៨/ ០១២ ៩០០ ០៤០/ ០១៥ ៣០៥ ៤៣៥

សិក្សា​នុ​សិស្ស​ចូលរៀន​នៅ​ម​ជ្ឈ​ប​ណ្ឌ​ល​បណ្តុះបណ្តាល និង​ទទួលបាន​អាហារូបករណ៍១០០%

អានព័ត៌មានបន្ថែមស្តីពី៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីសមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្តឆ្នាំ២០១៤ និងតួនាទីរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត និង សាលា៧កន្លែងទទួលអំណោយសៀវភៅពីសប្បុរសជនអាមេរិក

Share on Facebook