បោះពុម្ព

សម្តេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីមានប្រសាសន៏ថាគ្រោះថ្នាក់ចរាចណ៍ ជម្ងឺអេដស៍ និង គ្រឿងញៀនជាក្តីបារម្មណ៍​របស់រាជរដ្ឋាភិបាលកម្ពុជា

កំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចណ៍ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ ស្លាប់​បាត់​​​បង់ជីវិត ជារៀងរាល់ថ្ងៃជាច្រើននាក់ បណ្តាលឱ្យមានខាតបង់ថវិការជាតិ រាប់​លាន​ដុល្លា​​ក្នុង​មួយឆ្នាំៗ បន្ទាប់ពីការឆ្លងរីករាលដាលនៃជម្ងឺអេដស៍ និង ការប្រើ​ប្រាស់​គ្រឿង​​ញៀន នេះជាការព្រួយបារម្មណ៍មួយរបស់ រាជរដ្ឋាភិបាលកម្ពុជា ។

ការព្រួយបាររម្មណ៍អំពីបញ្ហា គ្រោះថ្នាក់ចរាចណ៍ ការឆ្លងមេរោគអេដស៍ និង ការ​ប្រើ​ប្រាស់​គ្រឿង នៅក្នុងសង្គមខ្មែរនេះ ជាការលើកឡើងរបស់ សម្តេចគិត្តិព្រឹទ្ធ ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែ​ឧ​សភា ឆ្នាំ២០១៣ ស្ថិតក្នុងឱកាសចុះជួបសាកសួរទុក្ខ និង ចែកអំណោយ​ កាក​បាទ​ប្រ​ហម​ដល់ ប្រជា​ពល​រដ្ឋ​ដល់អ្នកផ្ទុក​មេរោគ​អេដស៏ កុមារ​កំព្រា ចាស់ជរា ចំ​នួន៩៩១គ្រួសារ ក្នុងឃុំអូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

 

ឯកឧត្តម អ៊ូ សំអួន អភិបាល ខេត្តកំពង់ស្ពឺ ជាប្រធានកិត្តិយស សាខា​កាក​បាទ ក្រហមកម្ពុជាខេត្ត ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើ​របាយការណ៍ពី​ស្ថានភាព​រស់​នៅ​របស់ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង មានមតិ​ស្វារគមន៍ចំពោះ វត្តមាន​ដ៍ខ្ពស់​ខ្ពស់របស់ សម្តេចគិត្តិព្រឹត្ថបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចុះសាកសួរ សុខទុក្ខប្រជាពលរដ្ឋ​ និង បានផ្តល់សម្ភារៈ​សង្គ្រោះ​ជួន​​ជន​ជួបការលំបាកនិងងាយរងគ្រោះ ចំនួន​៩៩១​គ្រួសារ ។ លោកបានបន្តថា សម្មភាពមនុស្ស​ធម៌របស់​សា​ខាកាក​បាទ​ក្រហម​ខេត្ត​តែង​តែចុះជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយក​រ​ណី​គ្រោះ​ថ្នាក់​ផ្សេងៗ ដល់​មូលដ្ឋាន​ផងដែរ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោយការដឹកនាំដ៍ឈ្លៃវៃរបស់ សម្តេច​គិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង​គ្រប់​ថ្នាក់ដឹកនាំ​ បានចុះជួយសង្គ្រោះ ផ្តល់​ជា​សម្ភារៈ គ្រឿងឧប្បភោកបរិភោគសព្វបែប​យ៉ាងដើម្បីរួមចំណែកទុក្ខលំបាក របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនប្រកាន់​និន្នាការនយោបាយ ​អ្វីឡើយ ។

សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ផ្តាំសាក​សួរទុក្ខពីសំណាក់ សម្តេចទាំង៣ ដែលលោកតែងតែយកចិត្តទុកដាក់​ពីការលំបាក​របស់ប្រជាពលរដ្ឋ ជីវភាព​រស់គ្រប់ៗគ្នាៗ​។ ​ក្នុងឱ​កាល​នោះសម្តេចកិត្តព្រឹទ្ធបណ្ឌិត បានបន្តថា សព្វថ្ងៃនេះបញ្ហារដែល រាជរដ្ឋាភិបាលកម្ពុជា កំពុងតែព្រូយបារម្មណ៍នោះ​គឺ ទី១បញ្ហាគ្រោះថ្នាក់ចរាចណ៍ ដែលបាន​កើតមានជា​រៀង​រាល់ថ្ងៃ បណ្តាលឱ្យប្រជាពល​រដ្ឋស្លាប់បាត់បង់ជីវិតជាច្រើនក្នុងមួយថ្ងៃៗ ជាហេតុនាំឱ្យសង្គមគ្រួសារ ក៍ដូចជារដ្ឋាភិ​បាលមានការខាតបង់ថវិកាយ៉ាងច្រើន ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវ​តែ​គោរព​ច្បាប់​ច​រា​ច ពាក់មួកសុវត្ថិភាពជាប្រចាំ បើកបរតាមល្បឿនកំណត់ មិនត្រូវ​សេពគ្រឿងស្រ​វឹង​ក្នុងពេលបើកបរ ដូចពាក្យស្លោក (ថ្ងៃនេះថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចណ៍) ជាពិ​សេស​នៅពេល​​បើកបរ ត្រូវចេះអព្យាស្រ័យគ្នាទៅវិញទៅមក ។

លោកជំទាវបន្តថា គ្រោះថ្នាក់ចរាចណ៍ ដែលបានឆក់យកជីវិត របស់ប្រជា​រដ្ឋ​កម្ពុជា ក្នុងមួយថ្ងៃជាមធ្យម៦នាក់បានស្លាប់ និង រងរបួសជាច្រើន​ ។ ​បញ្ហានេះវាជា​ការព្រួយបារម្មណ៍ របស់​រាជរដ្ឋា​ភិបាលកម្ពុជា បន្ទាប់ការរីករាលដាល មេរោគអេដស៍ ត្រូវ​​កាត់បន្ថយ និង បញ្ហាការប្រើប្រាស់គ្រឿងញៀន ។ លោកជំទាវបន្តថា ​យុវវយ័គ្រប់រូប ត្រូវតែជៀសឱ្យផុតពី ការប្រើប្រាស់​គ្រឿងញៀន ការរួមភេទជាមួយ​​ដៃគូរស្នេហា ត្រូវប្រើប្រាស់ស្រោម​អនាម័យជាប់ជា​ប្រចាំ ហើយនាំគ្នាខិតខំសិក្សាដើម្បី​អនាគត ។

ក្នុងឱកាសនោះ សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានផ្តល់អំណោយ​ដល់ប្រ​ជាពលរដ្ឋជួបប្រទះ ការលំបាកចំនួន៩៩១​ក្នុងម្នាក់ៗទទួលបាន អង្ករ៣០គីឡូក្រាម ប្រាក់​៣ម៉ឺនរៀល ត្រីខកំប៉ុងមួយយួ មីមួយកេះ សារ៉ុងមួយ ក្រមាមួយ មុងមួយ  និង ជនពិ​ការចំនួន៧នាក់ ទទួលបានទទួលការ​ឧម្ថម្ភពីសម្តេចគិត្តិព្រឹទ្ធបណ្ឌិត៕

Share on Facebook