បោះពុម្ព

ពិធីបញ្ចុះបឋមសិលានៅពហុកីឡាដ្ឋានខេត្តកំពង់ស្ពឺ

ដោយមានដឹកនាំដ៏​ ត្រឹមត្រូវរបស់​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជាធ្វើឲ្យទូទាំងប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៏រីកចំរើន, ពីមួយថ្ងៃ​ទៅ​មួយ​​​ថ្ងៃឥតឈប់ឈរ និងតំរូវការទៅតាមសម័យកាលនោះ​ទើបនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣ នៅលើផ្ទៃដី​របស់​សាលា​ខេត្តមួយ​កន្លែង​បាន​រៀប​ចំ បញ្ចុះបឋម​សិលាដើម្បី កសាងពហុកីឡាដ្ឋានខេត្ត។ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ សំអួន អភិបាល​នៃគណៈ​​អភិបាលខេត្ត, និង មានការចូលរួម ពីអភិបាលរងខេត្ត, មេបញ្ជាការ មេញ្ជាការងកងកំលាំង​ទាំងបី​របស់ខេត្ត​, ប្រធាន អនុប្រ ធានមន្ទីរជុំវិញខេត្ត, ​ប្រជាពលរដ្ឋ តាជី យាយជី។ បានរៀបចំ ​ពិធីបញ្ចុះបឋម​សិលា ដោយមានបាយសី, និង ពីសស្នោកា​ តាមគន្លង ព្រះពុទ្ធ​សាសនា និងតាមគន្លងព្រហ្មសាសនា ដើម្បី​សុំម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខចំរើនដល់ប្រជានុរាស្ត្រ គ្រប់ស្រទបវណ្ណៈ និងថ្នាក់​ដឹកនាំ​ខេត្ត​ ថ្នាក់ដឹកនាំមន្ត្រីរាជ​ការតាម​មន្ទីរជុំវិញខេត្ត។ហើយពិធីនេះរៀប ចំឡើងនៅលើផ្ទៃដីប្រមាណជាពីរ ហិកតា ដែល​ក្នុងនោះ​មាន៖ តារាងបាល់ទាត់, តារាងបាល់បោះ, តារាងបាល់ទះ, តារាងវាយប៉េងប៉ុង, តារាង​វាយកូនបាល់, តារាងវាយសី, កន្លែងសួនកុមារ និងមាន​ប្លង់​​គម្រោងសង់​ផ្ទះមុខងារ ដោយមាន​ផ្តួចផ្តើមគំនិត ដោយឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាល ខេត្ត​កំពង់ស្ពឺ និងចុះពិនិត្យ ដោយកចិត្ត​ទុកដាក់​ពីសំណាក់​ឯកឧត្តម​ផ្ទាល់។ ហើយកម្មវិធីបន្ទាប់បានធ្វើការបញ្ចុះបឋមសិលា និង​មានចែក​អំណោយ​ដល់ប្រជា​ពលរដ្ឋ និងតាជី យាយជី កងកំលាំង ដែលជួយសំរួលចរាចរណ៏ និង ធ្វើសណ្តាប់ធ្នាប់ ក្នុងម្នាក់ៗ​ទទួលបាន​ទឹកប្រាក់​ចំនួន១ម៉ឺន​រៀល​ផងដែរ៕

អានព័ត៌មានបន្ថែមស្តីពី៖ អង្គកឋិនទានដង្ហែរទៅវេប្រគេនព្រះសង្ឃគង់នៅវត្ដ ហិរក្សរាជនី ហៅវត្ដវាំងចាស់

Share on Facebook