បោះពុម្ព

បុណ្យផ្កាសាមគ្គីប្រមូលបច្ច័យកសាងរូបសំណាកសម្តេចព្រះសង្ឃរាជជួនណាត

ចុង ​សប្តាហ៏​ថ្មីៗ​នេះនៅពហុកីឡាដ្ឋានខេត្តកំពង់ស្ពឺ​ដោយ​មានរៀប​​ចំ​បុណ្យ​ផ្កា​​សាមគ្គីដើម្បី​ប្រមូលបច្ច័យរួមកសាង រូប​សម​ណាក សម្តេច​សង្ឃ​រាជ ជួន ណាត ជោតញ្ញាណោ ធ្វើ​ឡើង​ដោយ​មូល​មតិ​ជាឯកច្ឆ័ន រវាង​ឯកឧត្តម​ក្រុម​ប្រឹក្សាខេត្ត ឯកឧត្តម គណៈ​អភិបាល​ខេត្ត​ រដ្ឋបាលសាលាខេត្ត  រដ្ឋបាល​សាលាក្រុង ស្រុក មន្ទីរ អង្គភាព​ កងកំលាំងទាំងបីក្នុងខេត្ត បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត ចំរើនព្រះបរិត និងអរតនា សម្តែងធម្មទេសនា។ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្ត និង​មានការចូលរួម ពីតាមបណ្តាមន្ទីរ​ អង្គភាព សាលាក្រុង ស្រុក ក្រុមអាជីវករ និងប្រជាពលរដ្ឋ​ក្នុងខេត្តកំពង់​ស្ពឺ​ទាំងមូល។

       ជាកិច្ចបន្តសូម ឯកឧត្តម លោកជំទាវ អស់លោក លោក​ស្រី ញ្ញាតិញ្ញោម ពុទ្ធបរិសទ ទទួលយកនូវបុណ្យកុសល ដែល​កើត​ចេញពីការសណ្តាប់ធម្មទេសនាពីមហាបុណ្យផ្កាសាមគ្គី ដែលសំដែងអំពីប្រវត្តិរបស់សម្តេច​ព្រះសង្ឃរាជ ជួន ណាត ដោយព្រហ្មញ្ញាណ ឌូ វណ្ណឌឿន ជយគុត្តោព្រះរាជាគណៈថ្នាក់កិតិយសទី​ប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាចក្រកម្ពុជា និងជាព្រះមេគណខេត្តកំពង់ស្ពឺ ជាព្រះបាឡាត់​សត្ថាភិរក្ខិតៈ បាឡាត់គណៈខេត្ត និងជាព្រះចៅអធិការ​វត្តរលាំកំពូល ស្ថិតនៅឃុំត្រពាំងគង​ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ

Share on Facebook