បោះពុម្ព

ទិវារំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះបាត់បង់ជីវិតដោយអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត

នៅព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០១៤ ឯកឧត្តម អ៊ូ សំអួន និង​មន្ត្រីរាជ​ការ​កងកំលាំងទាំងបី របស់​ខេត្តកំពង់ស្ពឺ​បាន​ប្រារព្វ​ទិវា​រំលឹក​វិញ្ញាណ​ក្ខ័ន្ឋជន​រួមជាតិ​ខ្មែរ​ដែល​បាន​ស្លាប់​នៅក្នុង​​របបប្រល័យ​ពូជសាសន៍​ប៉ុលពតចន្លោះ​ឆ្នាំ​១៩៧៥ ដល់​១៩៧៩​​នៅស្តូបអនុស្សាវរីយ៏ វត្តអំពែរភ្នំ​សង្កាត់​ស្វាយ​ក្រវ៉ាន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង​មាន​ការ​ចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស​ ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ទាំងមូលផងដែរ។​

        នៅក្នុងទិវាដ៏សែនគ្រៀមក្រំនេះឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ មានប្រសាសន៏ថា៖ មិទ្ទិញ២០ ឧសភា សំដៅសំដែង កត្តញ្ញូ​តាធម៌ដ៏ ជ្រាលជ្រៅ​និង រំលឹកវិញ្ញាណក្ខ័ន្ឌ ដល់ជនរួមជាតិ ដែល​បានស្លាប់​ដោយ​សាររបបឃោឃៅព្រៃ ផ្សៃប្រល័យពូជសាសន៏ប៉ុលពត ចន្លោះ​​ឆ្នាំ​១៩៧៥ ដល់១៩៧៩ដែលបានបង្កឡើង នូវគ្រោះ មហន្តរាយដ៏ធ្ងន់ធ្ងរ និងសោកដនាកម្មដ៏ធំធេងមិនអាចគណនាបានចំពោះប្រជាតិ និងប្រជាជន កម្ពុជា ដែលក្នុងប្រវត្តិសាស្រ្តជាតិពុំដែលបានជួបប្រទះ។

        ឯកឧត្តម បានបន្តទៀតថា ប្រជាជនរស់នៅទីក្រុងទាំងអស់បានបង្ខំឲ្យ មករស់នៅក្នុង គុកឥតជញ្ជាំងគ្មានសិទ្ធិសិរីភាព បំបាត់​ចោល​នូវទំនៀម​ទំលាប់​ប្រពៃ​ណី  ជំនឿរសាសនា     ផ្សេងៗ មនុស្សទាំងអស់ត្រូវបែងចែកវណ្ណៈជាបីប្រភេទ ពេញសិទ្ធិ ត្រៀម និងបញ្ញើរ យុវជន យុវនារីត្រូវបានរៀបចំកងចល័ត ឯកុមារា កុមារីរៀបចំកងកុមារ ហើយបង្ខំឲ្យធ្វើការដូចសត្វធាតុ បង្អត់អាហារតាំងពីកុមារ យុវជន យុវនារីរហូតចាស់ជរា មិនថាឈឺ ឬជា។ តាមរបាយ ការណ៏សា្រវជ្រាវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នៅមណ្ឌលវត្តអំពែភ្នំ ស្ថិតក្នុង សង្កាត់ស្វាយក្រវ៉ាន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែល​កំពុង​ប្រារព្វ​ពិធី​នាពេល​នេះមានរណ្តៅ កប់សាកសពចំនួន១៧៥៥រណ្តៅ  ក្នុងនោះជីកគាស់ហើយចំនួន៤១៣រណ្តៅ ស្មើនិង៩ ៥០០ សាកសព ដែល​មានអដ្ឋិធាតុ​តម្កល់​ជាភស្តុតាង​ស្រាប់។ ឯកឧត្តម លើឡើងថា៖ រយៈពេល៣៥ ឆ្នាំកន្លងមក ​បន្ទាប់ពីថ្ងៃជ័យជំនះ៧កមរាឆ្នាំ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋា​ភិបាល​កម្ពុជាពិសេស សម្តេចទាំងបី បានធ្វើឲ្យ​អនាគតប្រទេសជាតិ និងប្រជាជនកម្ពុជា ក្នុងបុព្វហេតុសន្តិភាព ស្ថេរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៏ និង​សេចក្តី​ថ្លៃថ្នូរ របស់ប្រជាជនកម្ពុជា មានភាពស្មើមុខ ស្មើមាតរវាងប្រជាជនទូទៅ​និងមានការអភិវឌ្ឍន៏រីកចំរើន ពីមួយថ្ងៃទៅ​មួយ ឥត​ឈប់ឈរ​មានទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្ត អរូបវន្ត និងធ្វើឲ្យប្រទេសជាតិល្បី ល្បាញទាំងក្នុងតំបន់ និងជាប្រទេសមួយដែលទទួលបានសុខសន្តិភាពពេញលេញ ជាកោះ​សន្តិភាព​ក្នុងពេល ដែល ប្រទេសជាតិមួយចំនួន ក្នុងតំបន់ និងសហគមន៏​អន្តរជាតិ​កំពុងមាន​សង្គ្រាមផ្ទៃក្នុង និងអំពើ ភារវកម្ម។​កម្ពុជាជាតំបន់ទេសចរណ៏​វប្បធម៌ដ៏មាន​ប្រជា​ប្រិយភាព ជាប្រទេសស្ថិតក្នុងដៃគូ ប្រគូតប្រជែង​ជាមួយបណ្តា ប្រទេសដែលមានកំណើនសេដ្ឋកិច្ច​ខ្ពស់នៅលើពិភពលោក ជា ប្រទេស មានលទ្ធិភាពនាំ​ចេញ​ស្បៀង និងផលិតផលឧស្សាកម្ម និងកសិឧស្សាហកម្ម ទៅក្រៅប្រទេសជាប្រទេស​ដែលមានកតព្វកិច្ចជាអន្តរជាតិ ក្នុងកិច្ចការ​ជា​សកលដោយ ស្មើ មុខ ស្មើមាត់ជាមួយ បណ្តា ប្រទេសនានាលើសកលលោក ហើយកំរិត​ជីវភាព រស់នៅរស់ ប្រជាជន កម្ពុជាទាំងក្រុង និង ជនបទក៏ត្រូវបានលើក​កំពស់តាម​រយៈការ​អភិវឌ្ឍន៏ លើហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ត វិស័យ​ឧស្សាហកម្ម សិប្បកម្ម និងកសិឧស្សាហកម្ម៕

អានព័ត៌មានបន្ថែមស្តីពី៖ ការចម្លងជំងឺអេដស៍ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់មានការថយចុះ​ក្នុងប្រទេសកម្ពុជា និង បុណ្យផ្កាសាមគ្គីប្រមូលបច្ច័យកសាងរូបសំណាកសម្តេចព្រះសង្ឃរាជជួនណាត

Share on Facebook