បោះពុម្ព

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រារព្វមិទ្ទិញរំលឹកខួបអនុស្សវរីយ៏លើកទី៦៣

នៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ស្ពឺ ប្រារព្វ​មិ​ទ្ទិញ​រំលឹក​ខួប​អនុ​ស្សវ​រី​យ៏​លើក​ទី៦៣ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា(២៨.៦.១៩៥១-២៨.៦.២០១៤)។ ក្រោម​អធិបតីភាព ឯក​ឧ​ត្ត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពង់ស្ពឺ និង​មាន​ចូលរួម​ពី ឯ.ឧ.អ៊ូ សំ​អួន ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ស្ពឺ ឯ.ឧ.សត្យា វុ​ធ អនុប្រធាន​ប្រចាំការ គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ស្ពឺ និង​មានការ​ចូលរួម​សមាជិក​សមាជិកា ព្រមទាំង​ក្រុម​យ​វជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្តកំពង់ស្ពឺ ទាំងមូល​ផងដែរ។

       ឯក​ឧ​ត្ត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពង់ស្ពឺ បាន​នាំនូវ​ការសាកសួ​សុទុក​ពី​សំណាក់​សម្តេច​ទាំងបី​ដល់​អង្គពិធី​ទាំងមូល​ដោយ​ក្តី​នឹករលឹក និង​រាក់ទាក់​បំផុត។ ឯកឧត្តម​បាន​អាន សុន្ទរកថា សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ខ្លឹមសារ​ដូចតទៅ៖ ចាប់តាំងពី​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​រក្សា​ខ្ជាប់​ឥត​ប្រែប្រួល​នូវ​ឧ​ត្ត​ម​គតិ​របស់ខ្លួន គឺ​រួមសុខ​រួម​ទុក ជាមួយ​ប្រជាជន ពុះពារ​ធ្វើ​ពលិកម្ម​ឥត​រុញ​រា​ដើម្បី​ប្រជាជាតិ​កម្ពុជា ឯករាជ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​អភិវឌ្ឍ​ន៏​សង្គម។

នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ទួល​ព្រះ​បង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​សំដែង គារវ​ភក្តីភាព និង​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទី​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត ដែល​កំពុង​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជារាស្ត្រ​ខ្មែរគ្រប់ៗរូប។

       រយៈពេល​ជិត ៣៦ ឆ្នាំ បន្ទាប់​ពីថ្ងៃ​ជ័យជំនះ៧មករា ជាមួយនិង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន កម្ពុជា​ប្រជាជន​កម្ពុជា​បាន​ពុះពារ​ឆ្លងកាត់​ដំណាក់កាល​នានា​យ៉ាង​លំបាកលំបិន​ជាទីបំផុត ប្រកបដោយ ជោគជ័យ​និង​កិ​តិ​យស បង្កើតបាន​សមិទ្ធផលធំៗជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន ធ្វើអោយ​កម្ពុជា​បានប្រែក្លាយ ពី​ទឹកដី​មួយ​ដែល​ត្រូវ​បំផ្លាញ​ស្ទើរ​គ្មាន​សល់​អ្វី​ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ មកជា​ទឹកដី មួយ​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​កំពង់​មានការ អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ដូច​បច្ចុប្បន្ននេះ ។ ប្រជាជន​កម្ពុជា​គ្រប់រូប ទាំង​អ្នក​ដែល​បាន​ឆ្លងកាត់ របប​ប៉ុល ពត ទាំង​ស្រទាប់ យុវជន​ដែល​បានកើត ក្រោយ​ថ្ងៃ ៧មករា សុទ្ធតែ​បានទទួល​ប្រយោជន៍​ពី​មនុញ្ញផល​ដ៏​ធំធេង​នេះ។

គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​និតិ​កាល​ទី៥ក្នុងការ ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​សំរេច​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ទាំង៤គឺ​ការធានា​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ប្រមាណ៧% ប្រកបដោយ​ចីរភាព ការបង្កើត​ការងារ​ឲ្យ​បាន​កាន់តែច្រើន​ជួន​ប្រជាជន​ជាពិសេស​សំរាប់​ស្រទាប់​យុវជន​ការសម្រេច​គោលដៅ កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​អត្រា​ជាង១% ក្នុង​មួយឆ្នាំ ក៏ដូចជា​គោលដៅផ្សេងៗទៀត​ដែល​ត្រូវបាន​កំណត់ ក្នុង​គោលដៅ​អភិវឌ្ឍ​ន៏ សហស្សវត្ស​កម្ពុជា​ព្រមទាំង​ការពង្រឹង​សមត្ថភាព​និង​អភិបាលកិច្ច​នៃ​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ។ គួ​កត់សម្គាល់ថា បច្ចុប្បន្ន​មាន​អ្នកដឹកនាំ​គណបក្សនយោបាយ​ខ្លះ និង​មជ្ឈដ្ឋាន​មួយចំនួន​បាននិងកំពុង​និយាយ​អំពី​ប្រធានបទ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​និង​ប្រធានបទ​ផ្សេងទៀត​យ៉ាង​ពិ​រោះ ហាក់​ដូ​ជា​គេ​ជា​អ្នក​គិតគូរ​ណាស់​ដល់​ផល់​ប្រ​យោ​ជ​ន៏​របស់​ជាតិ និង​ប្រជាជន​កម្ពុជា តែ​ធាតុពិត​គេ​កំពុងតែ​ភូតកុហក់​ប្រជាជន​ឲ្យ​យល់​ខុសពី​ការពិត​បង្ករ​ជា​បញ្ហា​ប្រឈម​យ៉ាងច្រើន​ដល់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​នៅ​កន្លែង​ជាច្រើន ក្នុង​គោលបំណង​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រួមទាំង​ការប៉ុនប៉ង​ផ្តួលរំលំ​តាមរយៈ​របស់​ដែល​ហៅថា អំណាច​ប្រជាជន​ផង​ទៀត។ គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្មោះសរ ជាមួយ​គ្រប់​កំលាំង​នយោបាយ និង​គ្រប់​មជ្ឈដ្ឋាន​ស្នេហា​ជាតិ​ក្នុងសង្គម​ដើម្បី​ពង្រឹង​បរិយាកាស​ស្រុះស្រួល​ក្នុង​សង្ក​ម​ជាតិ​ហើយ​ប្រមូល​រាល់​ទស្សនៈ​មតិ និង​សកម្ម ភាពល្អៗពី​គ្រប់​ប្រភព​ដែលមាន​លក្ខណៈ​ព​ហុក​ភាព ពូន​ផ្តុំ​ទៅជា​ចលនា​រួម​នៃ​សង្គម​ក្នុង​ការកសាង និង ការពារ​មាតុភូមិ៕

អានព័ត៌មានបន្ថែមស្តីពី៖ ការ​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី១ របស់ក្រុមប្រឹក្សា អាណត្តិ​ទី២

Share on Facebook