បោះពុម្ព

អនិកជនរស់នៅCalifornia ជីកប្រឡាយ លើទំនប់ ធ្វើផ្លូវ ជូនប្រជាពលរដ្ឋ ស្រុកបរសេដ្ឋ

ការកសាង​ទំនប់​នៅ​ឃុំ​ចំនួន​បី គឺ​ឃុំព្រះ​ខែ ឃុំ​ស្វាយចចឹប និង​ឃុំ​កាត់​ភ្លុក  ស្ថិតនៅ​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ មាន​ចំនួន៨កន្លែង ប្រវែង ៦ ៥៥០ម អាច​រក្សា​ទឹកបាន ជាច្រើន លាន​ម៉ែត្រគូប អាច​ស្រោចស្រប់​ផ្ទៃដី​ស្រែ​បាន​ជាង៨៥០ហិកតា។ ស្ថាបនា​ជើងទេ​ទំនប់១៥.ម ទៅ២០.ម ខ្នង​ទំនប់​ពី៨.ម ទៅ១០.ម កំពស់​ទំ​បន់​ពី១.ម ទៅ៧.ម អាស្រ័យ​ទៅតាម​ទីតាំង​ភូមិសាស្ត្រ​ដី។  ជីក​ប្រឡាយ​មេ និង ប្រឡាយ​រង​ជាច្រើន​កន្លែង និង​ជាច្រើន​គីឡូម៉ែត្រ ដែលមាន​ទំហំ​មាត់​លើ១០.ម. បាត​ក្រោម​ទំហំ៤.ម. ជំរៅ២.ម ។ ស្ថាបនា​ផ្លូវ​គ្រាល​គ្រោះ​ក្រហម និង​ផ្លូវលំ​ធម្មតា បានជា​ច្រើន​គីឡូម៉ែត្រ​សំរាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​សម្បត្តិ​សាធារណៈ ក្នុង​ឃុំ​ទាំងបី​ខាងលើ។

ទាំង​លោក​មេឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​តែ​កោតសរសើរ​មិន​ដាច់​ពី​មាត់ នូវ​សណ្តាន​ចិត្ត​ដ៏​ល្អ និង​សប្បុរសធម៌​ដែល​តែងតែ លើក​ទំនប់ ជីក​ប្រឡាយ ស្ថាបនា​ផ្លូវ ទៅតាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ មូលដ្ឋាន។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ដំណើរ​ដើមទង​របស់​លោកពូ​វ័យ​ចំណាស់​រូបនោះ​ដល់​អ្នកយក​សារព័ត៌មាន​យើង​ថា៖ លោកពូ​ឈ្មោះ     លី  ស៊ុយ ភេទ ប្រុស អាយុ ៦២ឆ្នាំ ជា​អនិកជន​រស់នៅ រដ្ឋ​California នៃ​សហរដ្ឋអាមេរិក។

លោកពូ​មាន​ស្រុកកំណើត​នៅ​ឃុំ អូរ ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ។ លោកពូ​និង ក្រុមគ្រួសារ​បាន​ចាកចោល​ស្រុកកំណើត​ជាទី​ស្រឡាញ់​របស់លោក។ ហើយ ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាច្រើន​ឆ្នាំ។ ដោយសារ​កម្ពុជា​នាពេល​នោះ​ជា​ប្រទេស អសន្តិសុខ និង​មាន​សង្គ្រាម​រុំ​ា​រ៉ៃ​អូសបន្លាយ​ជាច្រើន​ទស្ស​វត្ត ទើប​លោកពូ និង​ក្រុមគ្រួសារ​ត្រូវ​បង្ខំ ចិត្ត​ទៅ​រស់នៅ​ប្រទេស​ទី។

        បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ន៏​រីកចំរើន​លើ​គ្រប់​វិស័យ​ទូទាំងប្រទេស។ ទើប​ពេលនេះ​លោក​ពូក មាន​ឳ​កាស​បានមក​ជួបជុំ ញាតិ មិត្ត បង ប្អូន នៅ​ស្រុកកំណើត​ជាទី​ស្រឡាញ់​របស់ខ្លួន។ ក្រៅពី​បាន​ជួបជុំ​ផៅសណ្តាន​របស់​លោកពូ​ហើយ។ លោកពូ​មានឱកាស បាន​ជួយ លើ​ទំនប់ ជីក​ប្រឡាយ ស្ថាបនា​ផ្លូវ  ទុកជា​ចំណងដៃ​សំរាប់​ប្រជាជាតិ​ដែលមាន​ឈាមជ័រ​ដូចគ្នា។

        ទង្វើរ​សប្បុរស​ដ៏​ថ្លៃថ្លា​ដែល​មិនអាច​កាត់ថ្លៃ​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពេញចិត្ត​ក្នុង​បង្ករ​បង្កើន​ផល និង​ដាំ​ដំណាំ​រួមផ្សំ​ដើម្បី​បង្កើន​ប្រាក់ចំណូល និង​លើក​កំពស់​ជីវភាពរ​ស់រប​ស់​ពួកគាត់។

ប្រជាពលរដ្ឋ​បាន​បង្ហើប​ទៀតថា៖ លោកពូ​បាន​ប្រើ​ពាក​ស្លោ​កថា( ស៊ូ បង្ហាញ​បឹង មិន​ឲ្យ​ត្រី)៕ 

អានព័ត៌មានបន្ថែមស្តីពី៖ ដើមរិទ្ធិចេញផ្កាប្រជាពលរដ្ឋនិយាយថាជារឿងចំឡែក និង ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សុខ ប៊ន នាំទៀនវស្សាប្រគេនព្រះសង្ឃ

Share on Facebook