បោះពុម្ព

រមណីយដ្ឋានគីរីរម្យ

និពន្ធ​ដោយ Malivan. Posted in រមណីយដ្ឋានធម្មជាតិ

  • ឧទ្យានជាតិព្រះសុរាម្រិតកុសមះ ៖ គីរីរម្យ​ជា​រមណីយដ្ឋាន​ធម្មជាតិ តំបន់​នេះ​មាន​លក្ខណះ​ពិសេស​សម្រាប់​ភ្ញៀវទេចរ ដូច​ជា​ព្រៃដើម​ស្រល់​យ៉ាង​ក្រាស់​មាន​ម្លប់​ជា​ទីមនោរម្យ ព្រម​ទាំង​មាន​ខ្យល់​អាកាស​ដ៏​បរិសុទ្ឋ​ដែល​ធ្វើ​ឧ្យ​អារម្មណ៏របស់​ ស្រស់ស្រាយ​ក្រៃលែង ឧទ្យាន​ជាតិ​នេះ​ស្ថិត​នៅ​ក្នុង ភូមិដំរីផុង ឃុំគីរីរម្យ ស្រុកភ្នំស្រួច​មានចម្ងាយ​១១៧គ ម​ពី​ភ្នំពេញ​តាម​ផ្លូវជាតិលេខ៤ លើ​កំពូលភ្នំ កំពស់៧០០ម។
  • រមណីយដ្ឋានគីរីរម្យ(ក្រោម) ៖ រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំគីរីរម្យ ទី​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​កែ​ច្នៃ​ឧ្យ​មាន​ភាព​រស់​រវើក​ល្អ​ស្អាត​ ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរ។ ទី​នោះ​មាន​សណ្ឋាគារ កន្លែង​ក្មេង​លេង សួន​នៃ​រូបចម្លាក់​ដាយ​ណូស័រ ទីលាន​លេង​កីឡា និង​កន្លែង​ងូត​ទឹក​ជាដើម។
  • ទឹកជ្រោះអន្លង់រ័ត្ន ៖ ទឹក​ជ្រោះ​អន្លង់រ័ត្ន​ស្ថិត​នៅ​ចំងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ខាងជើង​ឧទ្យានជាតិគីរីរម្យ និង​មាន​ចំងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​ទឹក​ធ្លាក់​ចំបក់ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំចំបក់ ស្រុកភ្នំស្រួច។ រមណីយដ្ឋាន​ទឹក​ជ្រោះ​អន្លង់រ័ត្ន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ ឆ្នាំ២០០៨ ក្រោម​ការ​បង្ហាត់​បង្រៀន​របស់​អង្គការ​ម្លប់​បៃតង​និង​មន្ទីរ​ទេសចរណ៍​ ខេត្តកំពង់ស្ពឺ ក្រោម​ការឧបត្ថម្ភ​របស់​អង្កការ វីស៊ីអិនរបស់ប្រទេសហូឡង់

ទេសភាពតាមដងផ្លូវឡើងរម្មណីយដ្ឋានគីរីរម្យ ដែលអមសងខាងដោយស្រល់ខ្ពស់សន្លឹម ឈរជាជួរៗ ហាក់បីដូចកំពង់ឈររងចំា អបអរភ្ញៀវទេសចរណ៍​ដែលបានមកដល់ទីនេះ

Share on Facebook