បោះពុម្ព

រមណីយដ្ឋានចំបក់

និពន្ធ​ដោយ Malivan. Posted in រមណីយដ្ឋានធម្មជាតិ

ចំបក់​ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ស្អាត​មួយ ដែលមាន​ទឹកធ្លាក់​ពី​កំពូលភ្នំ ជា៤ដំណាក់ផ្សេងៗគ្នា ស្ថិតនៅក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ។ ជារម្មណីយដ្ឋាន​ធម្មជាតិ​​ដ៏​ស្រស់​បំព្រង​​ហើយ​កំពង់​ពេញ​និយម​ ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​បរទេស ទី​នោះ​មាន​ទឹក​ធ្លាក់​ដ៏​ស្រស់​ត្រកាល មាន​មាន​ដង​អូរ​ដ៏​វែង​អន្លាយ ​ទឹក​ហូរ​បត់​បែន​កាត់​ផ្ទាំង​ថ្ម​ ដោយ​មាន​ម្លប់​ឈើ​ពិសេស​​ប្លប់​ឬស្សី​នៅ​អម​សង​ខាង​ផ្លូវ​ធ្វើ​ដំណើរ​គួរ​ ឧ្យ​​ត្រជាក់ចិត្ត​ ចាប់​អារម្មណ៏​ក្រៃលែង។​​​​​​​​​​​​​​​ ចំបក់​មាន​ចម្ងាយ​ជាង​១គ ម ខាង​ជើង​គីរីរម្យ ស្ថិត​នៅ​ក្នុង​ឃុំចំបក់ ស្រុកភ្នំស្រូច ។ អ្នកធ្វើ​ដំណើរ​ចេញពី​ស្នាក់​ការទេសចរ​សហគ្គមន៏​ប្រមាណ​១គ ម ដោយ​ជិះ​រទេះគោ ​កង់​ឬ​ក៏​ដោយ​ថ្មើ​ជើង​ក៏​បាន​​តាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន ហើយ​អ្វីដែល​ពិសេស មិនអាច​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​បំភ្លេចបាន គឺ​ភ្ញៀវទេសចរ​ទាំងឡាយ​ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង​រយៈ​ចម្ងាយ​ ផ្លូវ​ប្រែ​ហែល៤ គីឡូម៉ែត្រ ដើម្បី​ទៅដល់​កំពូលភ្នំ។ ក្នុង​ចន្លោះពេល​ធ្វើដំណើរ​ឡើង​ទៅលើ​ភ្នំ ភ្ញៀវទេសចរ​នឹកគិត​ថា ​ខ្លួនឯង​ពិតជា​អស្ចារ្យ​ដូចជា​អ្នក​ផ្សងព្រេង ដែល​កំពុងតែ​ដើរ​នៅក្នុង​ព្រៃភ្នំ​មួយ​ដ៏​ធំធេង​ល្វឹងល្វើយ ដែលមាន​រុក្ខជាតិប្លែកៗ ស្អាតៗ និង​អម​ទៅដោយ​សម្លេង​សត្វ​យំ​ឆ្លើយឆ្លង​គ្នា​យ៉ាង​រំពង​អើ​ង​កង។ ពេលនោះ ទោះបី​ជាមាន​អារម្មណ៍​ថា​ហត់​ក៏ពិតមែន តែ​ភ្ញៀវទេសចរ​នៅតែ​បន្តដំណើរ​ដោយ​ទឹកមុខ​ញញឹមញញែម និង​សប្បាយរីករាយ​ជាមួយ​ការថតរូប​លេង​កម្សាន្ត។

ទេសភាពតាមដងផ្លូវចូលតំបន់ទឹកធ្លាក់ចំបក់ ដែលលោកអ្នកអាចធ្វើដំណើរដោយរទះគោ ឬកង់

ភ្ញៀវទេសចរណ៍អាចជួលរទះគោ សម្រាប់ការធ្វើដំណើរមើលទេសភាព​តាមដងផ្លូវចូលតំបន់ទឹកធ្លាក់ចំបក់

ដើមឈើធំៗ និងខ្ពស់សន្លឹមជាច្រើន ដែលដុះក្នុងតំបន់ព្រៃឈើអភិរក្សចំបក់

ស្ថានភាពផ្លូវឡើង និងចុះជ្រលងនៃតំបន់ទឹកធ្លាក់ទី១,ទី២ និងទី៣ នៅតាមផ្លូវនេះអាច​ធ្វើដំណើរបានដោយថ្មើ​ជើងប៉ុណ្ណោះ លោកអ្នកដើរបណ្តើ ស្តាប់សម្លេងទឹកធ្លាក់យ៉ាងពីរោះរងំបណ្តើ បូកផ្សំនិងអាកាសធាតុដ៏សែនត្រជាក់មនោរម្យ ធ្វើអោយអារម្មណ៍របស់​លោកអ្នកសប្បាយស្រោះស្រាយ បាត់អស់ការនឿយ​ហត់​អស់ទាំងឡាយ

ភ្ញៀងទេសចរណ៍ អាចសម្រាកលំហែកាយលើផ្ទាំងថ្មធំៗ មើលទេសភាពទឹកធ្លាក់

ជាការ​ពិតណាស់ ទៅដល់​ទឹ​ធ្លាក់​ទី៤ កម្រ​មាន​ភ្ញៀវទេសចរ​ណា​មិន​ចុះ​ងូតទឹក​លេង​នោះទេ ពីព្រោះ​ទឹកធ្លាក់​នៅ​ទីនោះ គឺ​ត្រជាក់​ដូចជា​ទឹកអម្រឹត បែកផ្សែង និង​ដូចជា​ទឹក​ទេវតា​ប្រទាន​ឲ្យ​ដូច្នោះ​ដែរ ដែល​អាច​ទាញ​ស្រូបយក​រាល់​ទុក្ខ​កង្វល់​របស់​ភ្ញៀ​ង​ទេសចរ​ទាំងឡាយ ឲ្យ​មាន​អារម្មណ៍​ធូរស្បើយ ពី​ភាព​តប់ប្រមល់ផ្សេង។ បន្ទាប់ពី​ងូតទឹក​លេង​អស់ក​ម្លាំ​ង ភ្ញៀវទេសចរ ក៏​អាច​រីករាយ​ទទួលទាន​អាហារ​ជាមួយ​ក្រុមគ្រួសារ ឫ​មិត្តភក្តិ នៅលើ​ភ្នំ​ដ៏​ស្រស់​មនោ​រម្យ​មួយ​នេះ​ផងដែរ។

សូមបញ្ជាក់ថា នៅរម្មនីយដ្ឋានចំបក់នេះ ក៏មានផ្ទះសំណាក់សម្រាប់ជួលស្នាក់នៅ ដោយតម្លៃថោកសមរម្យ និងប្រកបដោយផាសុខភាព

Share on Facebook