បោះពុម្ព

រមណីយដ្ឋានធម្មជាតិភ្នំចាស់

និពន្ធ​ដោយ Malivan. Posted in រមណីយដ្ឋានធម្មជាតិ

  • រមណីយដ្ឋានល្អាងភ្នំចាស់ ៖ រមណីយដ្ឋាន​ល្អាង​ភ្នំចាស់ ស្ថិត​នៅ​ក្នុង ស្រុកឱរ៉ាល់​ ។ ​ជា​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ដែល​គេ​ទើប​នឹង​រក​ឃើញ​ថ្មីៗ​ នេះ។ នៅ​ទី​នោះ​សំបូរ​ទៅ​ដោយ​ល្អាង​ភ្នំធំៗ ជា​ពិសេស​អ្នក​ទៅ​កំសាន្ត​នៅទី​នោះនឹង​បាន​ទស្សនា​របាំ និង​ស្គាល់​ពី​ទំនៀម​ទំលាប់​របស់​ជនជាតិ​ភាគ​តិច​មួយ​ដែល​នៅ​ទីនោះ​​​​​​​​​ ​គឺ ជនជាតិសួយ
  • រមណីយដ្ឋានវប្បធ៌មធម្មជាតិ​ភ្នំព្រះ ៖ ភ្នំព្រះ​ជា​កន្លែង​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ពីទីជិត ទីឆ្ងាយ​ឧ្យ​មកគោរពបូជាបន់ស្រន់តាម​ជុំ​នឿ​របស់​ពួក​គាត់​ព្រោះ​ទី​នោះ​មាន​ភាព​អច្ឆរិយះ​ ខ្លាំង​ណាស់​ខាង​ជុំនឿ។ អោយ​តែ​រដូវ​បន់​ស្រន់​ចូល​មក​ដល់​ពួក​គាត់​នាំ​គ្នា​សំរុក​មក​ទី​រាប់​ពាន់​នាក់ ដើម្បី​ធ្វើ​បុណ្យ​ទាន តាម​ចំណង់​ចំណង់​ ចំណូល​ចិត្ត​របស់​ពូក​គាត់។ ទីនោះ​ជាកន្លែង​បួង​សួង​ពូកែ​ស័ក្តិ​ណាស់ នៅ​តាម​ជើង​ភ្នំ​ព្រះ​មានសំណង់​បែប​សាសនា​ផ្សេងៗ​ពី​គ្នា​យ៉ាង​ច្រើន​បាន​ សង់​ពន្ឋ័​នៅ​ជុំវិញ​ភ្នំព្រះ ពិសេស​នៅ​អំឡុង​ខែ​មិនា​និង​មេសា​មាន​ប្រជាជន​រាប់​មឺន​នាក់​នាំគ្នា​ទៅ​ ធ្វើ​បុណ្យទាន​និង​គោរព​សាការះ​តាម​ជឿរបស់​គាត់​រៀងៗ​ខ្លួន។ ភ្នំ​ព្រះ​មាន​រូងភ្នំ និង ល្អាងភ្នំ ជា​ចើន​មាន​លក្ខណ​ធម្មជាតិ​ពិតៗ​ល្អាងភ្នំ និង​រូង​ភ្នំ​ខ្លះ​ត្រូវ​បាន​គេរៀប​ចំជា​កន្លែង​គោរព​សាការះ។ រមណីយដ្ឋាន​វប្បធ៌ម​ទេសចរ​ភ្នំចាស់​មាន​មាន​ផ្ទៃ​ដី១០០​ហិកតា​ស្ថិត​នៅក្នុង ​ស្រុកឧិរាល់ តាម​ផ្លូវ​ទៅ​ចំការ​អំពៅលី​យ៉ុងផាត់​មាន ចំម្ងាយ​ជាង៥០គ ម​ពីទីរួម​ខេត្តកំពង់ស្ពឺ។
Share on Facebook