បោះពុម្ព

ក្រពើរមិលគុណ

និពន្ធ​ដោយ Malivan. Posted in រឿងនិទាន

មាន​បុរស​ឳពុក​និង ​កូន​បរទេះ​ចេញ​ទៅ​ជួញ​ជួប​ និង​ក្រពើ​មួយ​ដែល​ភ្លើង​ព្រៃ​ រោល​រលាក​ជើង​ទាំង ៤ និង​ដើរ​រក​ចំណី​ឆី​ពុំ​បាន​អត់​អាហារ​ស្គម​រីងរៃ ។ បុរស​ឳពុក និង កូន​បាន​ឃើញ​ក្រពើ​នោះ​រលាក​ជើង​ទាំង ៤ ស្គម​ទាំង​ខ្លួន​និង​វា​ពុំ​បាន​ដូច្នោះ​ហើយ បុរស​នោះ​អាសូរ​ក្រពើ បាន​កាប់​ឈើ​មក​ចង​អម​ក្រពើ​នោះ​រឹង​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ លុះ​ដល់​បឹង​មួយ​ធំ​ជា​ទី​សុខ​សប្បាយ បុរស​នោះ​ដាក់​ក្រពើ​ចុះ​ក្នុង​ទឹក ។ ​ក្រពើ​នោះ​បាន​ផឹក​ទឹក​អក​ភក់​ឆ្អែត​ហើយ គិត​នឹង​ខាំ​បុរស​នោះ​វិញ៖

បោះពុម្ព

រឿងដង្កូវ និងក្អែក

និពន្ធ​ដោយ Malivan. Posted in រឿងនិទាន

មាននិទាន​មួយ​ថា​ សត្វ​ដង្កូវ​កំពុង​តែស៊ី​ស្លឹក​ឈើ​ ក៏មាន​សត្វ​ក្អែក​មួយ​ហើរ​​រក​ចំណី​​ទៅ​ប្រទះ​​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា ពេល​នេះ​ មាន​លាភ​បាន​ដង្កូវ​ស៊ីអញ  ក៏​ហើរ​ទៅ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា ​អា​ក្អែក​នេះ​ ខ្លួនខ្មៅ ចិត្ត​ឃោរ​ឃៅ​ នឹង​ចឹក​អញ​ស៊ី​អញឥឡូវ​ហើយ  ។ ដង្កូវ​សួរ​ក្អែក​ថា  មក​រក​អ្វីដែរបងក្អែក?  ។ ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា  អញ​មក​ស៊ី​ដង្កូវ​ឯង  ។ ដង្កូវ​ថា  បើបងចង់ស៊ីខ្ញុំ លុះ​តែ​ក្អែក​ឯង​ រក​ប្រស្នា​ខ្ញុំអោយឃើញ​សិន , បើ​រក​ប្រស្នា​ខ្ញុំមិន​ឃើញ​ ស៊ីខ្ញុំ​មិន​បាន​ទេ  ។ ក្អែក​សួរ​ថា  ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ  ។ ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ :

បោះពុម្ព

ប្រវត្តិភ្នំប្រុស ភ្នំស្រី

និពន្ធ​ដោយ Malivan. Posted in រឿងនិទាន

បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅខេត្តកំពង់ចាម តាមផ្លូវជាតិលេខ ៧ ទៅដល់ គោលគីឡូម៉ែត្រទី ១១៦ ហើយចោលភែ្នកទៅទិសឥសាន ដែលនៅខាងឆេ្វងដៃ ចំងាយពីថ្នល់ជាតិទៅប្រមាណជា១គីឡូម៉ែត្រយើងនិង ឃើញភ្នំពីរនៅទន្ទឹមគ្នា មួយនៅខាងកើតខ្ពស់ មួយនៅ ខាងលិចទាប ភ្នំខ្ពស់ឈ្មោះភ្នំស្រី ឯភ្នំទាបឈ្មោះ  ភ្នំប្រុស។

បោះពុម្ព

ពស់កេងកង

និពន្ធ​ដោយ Malivan. Posted in រឿងនិទាន

កាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពិស និង ពស់ឥតពិសទេមានតែពស់កេងកង។ មាននិទានថា កាលពីដើមឡើយ មានមនុស្សពីនាក់ប្តីប្រពន្ធ។ ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយ ឈ្មោះនាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអងែ្វង។ ថៃ្ងមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអុស ឯនាងនីលឺគេបបួលគ្នា​ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង។ លីដឹងចូលទៅក្នុងព្រៃ បាន ឃើញអុសមួយធំ នាងនីយកដឹងពុសអុស។ ពុសយូរបន្តិចទៅដឺងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។

បោះពុម្ព

បុរសជីក្តាម

និពន្ធ​ដោយ Malivan. Posted in រឿងនិទាន

មាន​បុរស​ប្ដី​ប្រពន្ធ​មាន​កូន​ប្រុស​មួយ កូន​នោះ​អាយុ​បាន ១២ ឆ្នាំ មាតា​ស្លាប់​នៅ​តែ​ឳពុក​ពោះម៉ាយ ។ ឳពុក​ក៏​ធ្វើ​របរ​លក់​ដូរ​តែ​ពីរ​នាក់​នឹង​កូន លក់​មិន​ដាច់​រឹត​តែ​ក្រ​ទៅ ក្រោយ​មក​ឳពុក​អនិច្ច​កម្ម​ទៅ​ទៀត​កូន​នៅ​តែ​ម្នាក់​ឯង​រក្សា​ផ្ទះ​សម្បែង ។

ឳពុក ​ស្លាប់​ទៅ ៥ ថ្ងៃ​ក៏​មក​ពន្យល់​សប្ដិ​កូន​ថា "កូន​ឯង​ ក្រ​លំបាក​ណាស់ យើង​ជា​ឳពុក​គ្មាន​របរ​អ្វី​នឹង​ឲ្យ​ទេ ដូច្នេះ​ឲ្យ​កូន​ទៅ​ជីក​ក្ដាម​នៅ​ក្រោម​ខ្ទម​អ្នកតា នា​ទិស​ឥសាន​ផ្ទះ​យើង​យក​ទៅ លក់​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ​ចុះ វេលា​ព្រឹក​ ថ្ងៃ​រះ​ឡើង​កាលណា ឲ្យ​កូន​ទៅ​ជីក​រាល់​ថ្ងៃ​កុំ​ខាន" ។

រឿងនិទានផ្សេងៗទៀត...