បោះពុម្ព

ខ្មោច​ឆៅ​ចេញ​មក​រៃអង្គាសប្រាក់​សំរាប់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​

 សមាជិក​ក្លឹប​ខ្មោចឆៅ​ហ្សំ​ប៊ី​ ឥណ្ឌូនេស៊ី​(IZOC)​បាន​ចូលរួម​ក្នុង​ក្បួន​ហ្សំ​ប៊ី​មួយ​នៅក្រុង​ហ្សា​ការ​តា​​។​

​សមាជិក​ក្លឹប​នេះ​រាប់​រយ​ នាក់​បាន​ចូលរួម​ការជួបជុំ​មួយ​ក្នុង​បំណង​បង្កើន​ការយល់ដឹង​អំពី​អនាម័យ​ និង​រៃអង្គាសប្រាក់​សំរាប់​ប្រជាជន​​ក្រុង​ហ្សា​ការតា​ដែល​រងគ្រោះ​ពី​ការ​ ជន់​លិច​កាលពី​ពេល​ថ្មីៗ​៕

បោះពុម្ព

សាកល្បង​នឹង​សេវា Spa ចម្លែក និង​គួរ​ឲ្យ​ខ្លាច​!

ម៉ាស្សា​ដោយ​ប្រើ​ពស់

​មនុស្សម្នា​ជាច្រើន បាននាំគ្នា​ទៅ spa Ada Barack ភាក​ខាងជើង​ប្រទេស​អ៊ីស្រាអែល ដើម្បី​បានទទួល​អារម្មណ៍​ជាមួយ​ការធ្វើ​ម៉ាស្សា​ដោយ​ពស់ ។ ពិតណាស់​ហើយ​ថា វា​ពុំមែន​ជា​ពស់​ពិស​ទេ ។ កឺ​ជា​ប្រភេទ​ស្តេចពស់ California និង Florida...​។ ពួកវា​នឹង​វា​ពីលើ "​តំបន់​" តម្រូវ​ម៉ាស្សា ដៃ ជើង មុខ ខ្នង​... ។ មិន​ថោក​ទេ​គឺ ៧០​ដុល្លារ ឯណោះ ។​

បោះពុម្ព

សាកសព​បើក​មឈូស​ដើរទៅ​ផ្ទះ​អាថ៌កំបាំង​ពុំទាន់​ត្រូវបាន​បកស្រាយ

​រូបភាព​សាកសព​ស្រាប់តែ​ក្រោកឈរ និង​ដើរ​ធម្មតា​លើផ្លូវ​ទៅរក​ផ្ទះ​របស់ខ្លួន​អាច​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន ​តក់ស្លុត​ព្រឺព្រួច ។ តែ​ចំពោះ​ជនជាតិ Toraja នៅ​ឥណ្ឌូណេស៊ី នោះ​រឿងនេះ​ហាក់ដូច​គ្មានអ្វី​ចម្លែក​តាំងពី​យូរយារ​មកហើយ ។​

​ការធ្វើ​ឲ្យ​សាកសព​ចេះ​ដើរ ហាក់ដូចជា​ពិធីបុណ្យ​មួយ​បន្សល់ទុក​ច្រើន​ជំនាន់​ក្នុង​ជីវភាព ផ្លូវ​ងងឹត​របស់​ពួកគេ ។​

Toraja ជា​ក្រុម​ជនជាតិ​ម្ចាស់​ស្រុក​រស់នៅ​តំបន់ភ្នំ​ខ្ពស់​ភាគខាងត្បូង​ខេត្ត Sulawrsi ឥណ្ឌូណេស៊ី (​ពាក្យ Toraja មានន័យថា "​ពួក​អ្នក​នៅ​តំបន់​ដី​ខ្ពស់​") ។ តាំងពី​ច្រើន​ឆ្នាំមុន ពេល​ផែនដី​របស់​ជនជាតិ Toraja ត្រូវ​នៅឯ​កោ និង​ហាក់ដូចជា​ផ្តាច់​ចេញពី​ពិភព​ខាងក្រៅ នោះ​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​អំពី វេទមន្ត​បញ្ជា​ខ្មោច​ដ៏​សក្តិ​សិទ្ធ ធ្វើ​ឲ្យ​សាកសព​ដើរ​ឈរ​ធម្មតា ត្រូវបាន​មនុស្ស​ជាច្រើន នៅលើ​ពិភពលោក​ដឹង ។

បោះពុម្ព

ម៉ាស៊ីនត្បាញឥដ្ឋ

ប្រហែលជា​ពុំមាន​អ្នកណាម្នាក់​ធ្លាប់​ នឹកឃើញ​ពី​ម៉ាស៊ីន​ដ៏​អស្ចារ្យ​មួយ​ មាន សមត្ថភាព​ត្បាញ​ឥដ្ឋ​ឡើយ ។ ប៉ុន្តែ​ឥឡូវ​វា​គឺជា​រឿង​ពិត​ជាក់ស្តែង​មួយ​! ។​

បោះពុម្ព

ចិញ្ចៀនស្រោបស្បែកមនុស្ស

​ ចិញ្ចៀន​ ដែលមាន​តែមួយគត់​ លើ​ពិភពលោក​នេះ មាន​ឈ្មោះថា Forget Me Knot ។ វា​ត្រូវបាន​ច្នៃ​បង្កើត​ដោយ ស្ថាបត្យករ​សញ្ជាតិ​ ស្កុតឡែ​ន Sruli Recht និង​មាន តម្លៃ ​ប្រមាណ​កន្លះ​លាន​ដុល្លារ ។​ ​ចិញ្ចៀនមាស​មួយ​នេះ វា​ពិសេស ត្រង់​ថា ក្រៅពី​លោហៈធាតុ​មានតម្លៃ​ នៅ​ខាងក្នុង​នោះ​ ខាងក្រៅ​របស់​វា​ ត្រូវបាន​ស្រោប​ ដោយ​ស្បែក​របស់​ ស្ថាបត្យករ Sruli Recht អ្នកបង្កើត​វា​តែម្តង​! ។​ ​ពិនិត្យមើល​ពី​ខាងក្រៅ នោះ​ជា​ស្រទាប់​ស្បែក​ របស់​មនុស្ស ដោយមាន​រោម​បះ ច្រូង គួរ​ឲ្យ​ខ្លាច ។​

​តាម​សារព័ត៌មាន Oddity Contral គឺ​ស្ថាបត្យករ Sruli Recht បាន​មាន​គោល​គំនិត​ធ្វើ​ចិញ្ចៀន​មួយបែប​នេះ រួច​ក៏​សម្រេចចិត្ត​វះកាត់​ស្រទាប់​ស្បែក​ពោះ​របស់ខ្លួន​សម្រាប់ "​តុបតែង​" ដល់​ចិញ្ចៀនមាស​មួយ​នេះ ។ ស្បែក​មួយ​បន្ទះ​ប្រវែង​១១cm និង​ទទឹង 1cm បាន​ត្រូវ​វះ​យក​ចេញពី​ពោះ​របស់ Sruly Recht ។ ដើម្បី​ស្រោប​ចិញ្ចៀន​បាន​គេ​ត្រូវយក​វា​ទៅ​ត្រាំ​ទឹកអំបិល​ហើយ​ស​ម្ងួ​ត​ យ៉ាង​ល្អិតល្អន់ ។​

កំសាន្តផ្សេងៗ...