បោះពុម្ព

មុខអាក្រក់ ដល់ថ្នាក់ជាប់ជ័យលាភី

ចិន៖ តាមការអោយដឹងពីគេហទំព័រ breakingworldnews ដែលបានចុះផ្សាយ កាលពីពេល ថ្មីៗនេះថា ក្នុងលោកនេះ ពិតជាមានមនុស្សមុខអាក្រក់បំផុតមែន ដែលមុខរបស់គាត់ ផ្អែប ផ្អប គឺមើលទៅចង់សើចបន្ដិច ចង់យំបន្ដិច រហូតដល់សៀវភៅ Guinness World Records បានក​ត់ត្រាទុក ក្នុងទំព័រប្រតិ្ដសាស្រ្ដ និងផ្ដល់ទឹកប្រាក់រហូតដល់ ១០,០០០ ដុល្លារដល់ រូបគាត់។ ប្រភពដដែលបានអោយដឹងថា តាមពិតទៅ មុខអាក្រក់បែបនេះ គឺជាប្រកួតប្រជែងគ្នាទេ ដែលគាត់ជាបុរសទីមួយ ក្នុងចំណោមបុរសច្រើននាក់ទៀត ដែលអាចធ្វើមុខបានអាក្រក់ បែបនេះ។

បោះពុម្ព

ហាងលក់សាច់មនុស្ស

បំណែក​រាងកាយ​មនុស្ស​ដែល​តម្រៀប​គ្នា​ជា​ជួរ​អាច​នឹង​មើលទៅ​ដូចជា​ទិដ្ឋភាព​ ចេញពី​ភាពយន្ត​បែប​រន្ធត់​មួយ ប៉ុន្តែ​បំណែក​រាងកាយ​មនុស្ស​ទាំង​នេះ​កំពុង​ត្រូវបាន​ដាក់លក់​នៅឯ​ផ្សារ​ លក់​សាច់ Smithfield ដ៏​ល្បីល្បាញ​របស់​ទីក្រុង​ឡុង​ដ៍កាលពី​ចុង​សប្តាហ៍​នេះ​។​

បោះពុម្ព

គ្រោះមហន្តរាយធម្មជាតិដែលមិនអាចបំភ្លេចនៅជប៉ុន

     នៅម៉ោង ១៤និង ៤៦នាទី ថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០១១ ​គ្រោះរញ្ជួយដីមានកំរិត 8.9 រិចទ័រ បានកើតឡើងនៅសមុទ្រភាគឦសានរបស់ជប៉ុន គឺជាគ្រោះ​រញ្ជួយ​ដី​ប្រវត្តិ​សាស្រ្ត​មួយ​ដែលមិន​ធ្លាប់កើតមាននៅប្រទេស​ជប៉ុន។

រញ្ជួយ​ដី​ប្រវត្ដិ​សា​ស្ដ្រនេះ បង្ក​ឱ្យ​មាន​ជា​រលក​យក្ស​ស៊ូ​ណា​មិ​កំពស់1០ ម៉ែត្រនៅភាគ​ឦសានជប៉ុន​ ​ក្រោយ​មក​ ​ក៏​មាន​ការ​រញ្ជួយ​ដី​ជា​ប​ន្ដ​បន្ទាប់​ចំនួន​ ​5០លើក​ផ្សេង​ទៀត អូស​បន្លាយ​រាប់​ម៉ោ​ង​។

ក្នុងរូបនេះ គឺជារលកយក្សស៊ូណាមិ នៅទីក្រុង Miyako​ ខេត្ត Iwate។

បោះពុម្ព

ខ្យល់ព្យូះដ៏រន្ធត់

អូស្រ្ដាលី៖ តាមការអោយដឹងពីពត៌មាន Insider បានអោយដឹងថា កាលពីថ្ងៃអង្គារ ទី ១១កញ្ញា កន្លងទៅនេះ មានគ្រោះធម្មជាតិខ្យល់ព្យុះ (Tornado) ដ៏អាក្រក់ បានកើតឡើង ក្នុងប្រទេសអូស្រ្ដាលី។ ខ្យល់ព្យុះនោះទៀតសោត គឺបង្កអោយមានបណ្ដុំខ្សាច់យ៉ាងធំ​​ និងបន្ទាត់អណា្ដតភ្លើងផងដែរ។

តាមប្រភពខាងលើបានអោយដឹងថា បាតុភូតដ៏ចម្លែក ដែលមិនធ្លាប់មានពីមុនមកនេះ គឺបានកើតឡើងក្នុងតំបន់មួយ ដែលស្ថិតនៅទិសនរតីនៃប្រទេសអូស្រ្ដាលី ខណៈដែលព្យុះនេះបានកើតឡើងក្នុងរយៈពេលប្រមាណជា ៣០នាទី ទើបស្ងាត់ទៅវិញ។ លោក Wysoc-ki អ្នកវិទ្យាសាស្រ្ដនៃសាកលវិទ្យាល័យ Cornell University រដ្ឋ New York សហរដ្ឋអាមេរិកបានអោយដឹងថា បាតុភូតនេះ គឺមានគ្រោះថ្នាក់ណាស់ ព្រោះវាត្រូវបានកើតឡើងដោយកម្លាំងខ្យល់បក់ យ៉ាងខ្លំាងទៅប៉ះជាមួយ កំដៅយ៉ាងខ្ពស់ នៅក្នុងបរិយាកាស ទើបបង្កើតដុំភ្លើងដ៏ធំបែបនេះ។

បោះពុម្ព

រូបព្រះបដិមាករ ដែលមានអាយុកាល ១,០០០ឆ្នាំ

យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ និងអ្នកបុរាណវិទ្យានៃប្រទេស ឥណ្ឌា កាលពីពេលថ្មីៗនេះ បានអោយដឹងថា រូបព្រះបដិមាករមួយអង្គ ត្រូវបានគេស្វែងរកឃើញ​នៅតំបន់មួយជិតប្រទេស ស៊ឺបៀ និងម៉ុងតេណេហ្គ្រូ ដែលរូបព្រះបដិមាករនេះទៀតសោត​គឺមានអាយុកាលដល់ទៅ ១,០០០ឆ្នាំឯណ្ណោះ។

កំសាន្តផ្សេងៗ...