បោះពុម្ព

បំណែកឆ្អឹងក្រពើចម្លែក ដែលមានអាយុកាល ១៥០​លានឆ្នាំមុន

យល់ដឹង៖ បើតាមអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដស្រាវជ្រាវ ដែលបានរុករកក្នុងដែនសមុទ្រ នៃប្រទេសអង់គ្លេស កាលពីពេលថ្មីៗនេះ បានអោយដឹងថា ឆ្អឹងក្រពើយក្សដ៏ធំ ដែលមាន​ឈ្មោះថា Tyrannosaurus Rex ត្រូវបានរកឃើញក្នុងបាតសមុទ្រដ៏ជ្រៅមួយ។


បើតាមការអោយដឹងពីលោក​ Mark Young បណ្ឌិតវិទ្យាសាស្រ្ដនៃសាលកវិទ្យាល័យ Edin-burgh ចក្រភពអង់គ្លេស បានអោយដឹងថា បំណែកឆ្អឹងក្រពើ Tyrannosaurus Rexឬប្រភេទ​ក្រពើ Rex នេះគឺមានអាយុកាលជិត ១៥០ លានឆ្នំាទៅហើយ ពោលគឺមុន ប្ររេប្រវត្ដិទៅទៀត។

បោះពុម្ព

កង់ធ្វើពីក្រដាស់

អ៊ីស្រាអ៊ែល៖ លោក Izhar Gafni គឺជាវិស្វករដំបូងគេ រស់ក្នុងប្រទេសអ៊ីស្រាអ៊ែល ដែលមាន​គំនិត​ច្នៃប្រឌិត ធ្វើកង់ចេញពីក្រដាសកាតុង។ កង់នោះទៀតសោត គឺចំណាយត្រឹមតែ១០ អឺរ៉ូប៉ុណ្ណោះក្នុងការផលិតវាឡើង។
lលោក  Izhar បាននិយាយថា ការច្នៃប្រឌិតកង់នៃឡើង គឺគាត់បានយកលំនាំតាមក្រុមហ៊ុនERB ឬអោយឈ្មោះថា "Company of ERB active in Bicycle" ។ លោកបានបន្ដថា ទោះបីជាកង់នេះ​ត្រូវបានច្នៃ​ចេញពី​ក្រដាស់​កាតុងក៏ពិតមែន តែវាធានាបានគ្រប់យ៉ាងទាំងអស់ ដូចជាការធ្វើ​ដំណើរផ្លួវឆ្ងាយ​ ឬជាពិសេស គឺការជិះកាត់ទឹក និងទឹកភ្លៀង។ 

 

បោះពុម្ព

បុរសដែលមានសាច់ដុំធំជាងគេលើលោក

នេះគឺជារឿងមួយដែលធ្វើឲ្យយើងមានភាពភ្ញាក់ផ្អើល ដោយសារ​តែមាន​បុរសម្នាក់ ដែលមាន​សាច់ដុំធំ​ជាងគេនៅ​លើពិភពលោក ហើយត្រូវបាន​គេដាក់​រហ័ស្សនាម​ឲ្យគាត់ថា “ប៊បអាយ”។

Moustafa Ismail គឺជាបុរសមានសាច់ដុំ​ធំជាងគេនៅ​លើពិភពលោក រស់នៅក្នុងរដ្ឋ Massachusetts ប្រទេសអាមេរិច ដែលមានអាយុ ២៤ឆ្នាំ ហើយត្រូវបាន​កត់ត្រាចូល​ក្នុងសៀវភៅ កំនត់ត្រាពិភពលោក “ហ្គីណេស” ទៀតផង។ បើតាមសម្តីរបស់គាត់​បាននិយាយថា សាច់ដុំរបស់គាត់មានទំហំ ៣១ អ៊ីង ដែលគាត់បានព្យាយាមលើក អាត័រ អស់រយៈពេល ១០ឆ្នាំ។ គាត់បានបន្តទៀតថា ដើម្បីរក្សាទំងន់ និងសាច់ដុំរបស់គាត់ កុំឲ្យមានការធ្លាក់​យារនោះ គាត់បានញ៉ាំសាច់មាន់ ១.៣គីឡូក្រាម និង សាច់ផ្សេងៗ ឬ ត្រី ០.៤គីឡូក្រាម និងទឹក ៧.៥លីត ក្នុងមួយថ្ងៃ។

តើប្រិយមិត្តទាំងអស់​គ្នាយល់ថា សាច់ដុំរបស់គាត់យ៉ាងម៉េចដែរ?

 

 

បោះពុម្ព

បន្ទប់ទឹកដែលអាចមើលឃើញទេសភាព

នេះគឺជារឿងមួយ ដែលយើងមិន​​ធ្លាប់ជួបប្រទះទេពីមុនមក ដោយ​សារតែ​មានសណ្ឋាគារ​​​មួយស្ថិត​នៅក្នុងទីក្រុង ញ៊ូយ៉ក បានធ្វើបន្ទប់​ទឹកស្ថិតនៅជាន់ទី ១៨ ដើម្បីឲ្យ​​អតិថិជន​​របស់​ពួកគេបាន​​បត់​ជើង​បណ្តើរ និងមើល​ទេសភាពបណ្តើរ។

បើតាមប្រភព​ពត៌មានបានឲ្យដឹងថា សណ្ឋាគារ​នោះមានឈ្មោះថា “The Swanky Standard Hotel”  ដែលបានធ្វើឲ្យអ្នកដំណើរតាមផ្លូវ ក្បែរ​សណ្ឋាគារនោះ មានការ​​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង ដោយសារ​តែកញ្ចក់​របស់អាគារនោះ អាចមើលឃើញទៅដល់ខាងក្នុងអាគារ។ អ្នកដំណើរដែល​ធ្វើដំណើរតាមផ្លូវ ក្បែរសណ្ឋារគារ​នោះបាននិយាយថា វាពិតជាមាន​ភាពអស្ចារ្យមែន ហើយវា​គឺជាលើក​ដំបូងហើយ ដែលគាត់បាន​ឃើញបន្ទប់ទឹកបែបនេះ។

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះបន្ទប់ទឹករបស់សណ្ឋាគារមួយនេះ?

បោះពុម្ព

សក់ស្រួចជាងគេលើពិភពលោក

ប្លែកៗ  ៖​ បើតាម​ការអោយដឹងពីគេហទំព័រ​សារព័ត៌មាន​កំសាន្ត​បរទេស  ដែល​ទើបតែ​បានចេញផ្សាយ  នាពេល​កន្លង​ទៅ​បាន​អោយ​ដឹងថា  បុរស​ជនជាតិ​ជប៉ុន​ម្នាក់   បានបំបែកឯតទគ្គកម្មពិភព
លោក  ឆ្នាំ ២០១៣ ខណៈពេល​ដែលគាត់​បានធ្វើអោយ​សក់គាត់  បះត្រង់​ឡើងទៅលើ​ខ្ពស់បំផុត
ក្នុងលោក។


លើសពី​នេះទៅទៀត  របាយ​ការណ៍​ដដែល​​ក៏បានបញ្ជាក់​ផងដែរថា  យ៉ាង​ហោច​​ណាស់​គេ​​ក៏​ត្រូវ​​បាន​​ចំណាយ​ ស្ព្រៃ​បាញ់​សក់​​បី​កំប៉ុង និង​ជែល​លាប​សក់​មួយ​ដប​ធំ​​ដែរ​ ក្នុង​ការ​លាប​សក់​ដ៏​វែង​នេះ
បើ​សិន​ជា​ទុក​ឲ្យ​វា​ដុះ​បាន​វែង​បែប​នេះ  ​គេ​ក៏​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ​១៥ ​ឆ្នាំ​ ឯ​ណោះ​ទើប​អាច​បង្កើត​បាន​ជា​ស្ទីល​លក្ខណៈ​បែប​ប្រវត្តិសាស្រ្ត​ ដូចជា​ បុរស​ជាតិ​ជប៉ុន  កាស៊ូហ៊ីរ៉ូ  វ៉ាតាណាប៊ី នេះ​
បាន។

ក្រុម​ការងារ​​កំណត់​ត្រា​ពិភពលោក​   បាន​ធ្វើ​ការ​​វាស់​វែង​សក់​នេះ​ ​ នឹងត្រូវបានរកអោយ​ឃើញ​ថាវា​មាន​​ប្រវែង​ដល់​ទៅ​ ១១៣,២៨​ សង់ទី​ម៉ែត្រ។ជនជាតិ​ជប៉ុន​រូប​នេះ​បាន​​ផ្ដួល​លោក ស្តេវិន ស្រូកា នៅ​អាល្លឺម៉ង់  ដែល​មាន​សក់​បះ​វែង ​កម្ពស់​តែ ​៨០ ​សង់ទី​ម៉ែត្រ ។  បើ​មិន​មាន​ជែល​លាប​ឲ្យ​រឹង​បះ​
ឡើង​នោះ​ទេ សក់​របស់​គាត់​​ប្រាកដ​ជា​ត្រូវ​​ធ្លាក់​ដល់​ត្រឹម​​ជង្គង់​ជា​មិន​ខាន​ឡើយ។

កំសាន្តផ្សេងៗ...