បោះពុម្ព

មានជីវិត ដោយគ្រាន់តែផឹកទឹកប៉ុណ្ណោះ

តាមប្រភពព័ត៌មាន Globaltimes របស់ចិន កំលោះ Ning Xuefa អាយុ ២២ ឆ្នាំនៅខេត្ត ហឺណាន ប្រទេសចិនបានអះអាងថា គាត់មិនបាន​បរិភោគ​អាហារ​អ្វីទាំងអស់ចំនួន ១២ ឆ្នាំមក​ហើយ ហើយរស់​ដោយ​សារតែ​ការផឹកទឹក ក្នុង ១ ថ្ងៃ ១៥ លីត។ លោក Ning Xuefa ដែលមានទម្ងន់តែ ៤០ គីឡូក្រាម និង កម្ពស់ ១៥០ សង់ទីម៉ែត្រ បានប្រាប់​ព័ត៌មានចិន ថានៅពេលគាត់មានអាយុ ១០ ឆ្នាំគាត់ចាប់ផ្ដើមខ្ពើមម្ហូប ចេះតែចង់ក្អួតវិលមុខ ពេល​ឃើញ​ម្ហូបម្ដងៗ ។ ឪពុករបស់គាត់ក៏បានអះអាងបែបនេះដែរ ហើយ​ប្រាប់ថា ក្រៅពីទឹក អ្វីដែល Ning Xuefa អាចញ៉ាំបានគឺ ទឹកដោះគោ ប៉ុន្ដែគ្រួសាររបស់គាត់ក្រពេក មិនមាន​លទ្ធភាពទិញទឹកដោះគោ ឲ្យកូនបាន ។

Ning Xuefa បានធ្លាប់ចូលធ្វើការជាជាងសំណង់ ប៉ុន្ដែ​ដោយ​សារមានរាងកាយតូច និង កម្លាំងខ្សោយ ហើយឧស្សាហ៍ទៅបន្ទប់ពេក  Ning Xuefa ត្រូវបានគេបណ្ដេញពីការងារជាច្រើនកន្លែង ។  អាណាព្យាបាល លោក Ning Xuefa មិនមានកង្វល់ក្នុងការចិញ្ចឹម កូនរបស់ពួកគាត់ទេ ព្រោះថា Ning Xuefa ត្រូវការតែទឹកប៉ុណ្ណោះ។

បោះពុម្ព

របស់ក្លែងក្លាយ ធ្វើដូចរបស់ពិត

រកឃើញស្លាបមាន់ក្លែងក្លាយ ទើបនឹងចេញលក់

ប្រទេសចិនគឺជាប្រទេសមួយដែលពូកែ ខាងកែច្នៃនូវរបស់ក្លែងក្លាយ ហើយមិនត្រឹមតែទូរស័ព្ទ រថយន្ត រឺក៏ គ្រឿងអេឡិចត្រូណិច ផ្សេងៗនោះទេ សូម្បីតែ អាហារក៏ មានក្លែងក្លាយផងដែរ។

ដោយយោងទៅតាម គេហៈទំព័រ MicGadget ចុះផ្សាយកាលពីពេលថ្មីៗនេះ បានអោយដឹងថា បុរសម្នាក់បាន ទៅទិញស្លាបមាន់ ក្នុងផ្សារទំនើបមួយ នៅឯ Guangzhou ប្រទេសចិន ។ នៅពេលដែលគាត់យកវា មកធ្វើការលាងសម្អាតនោះ គាត់មិនបានចាប់អារម្មណ៍នោះទេ រហូតដល់ពេលគាត់ ចំអិនហើយយកមកញ៉ាំ ទើបដឹងថាវាគឺជាស្លាបមាន់ក្លែងក្លាយដោយសារតែ វាមានលក្ខណៈស្វិត ដូចជាជ័រ ផ្លាស្ទិច ដោយមិនអាចលេបបានឡើយ។ គួរបញ្ជាក់ផងដែរថា ប៉ូលិសស៊ើបអង្កេតកំពុងតែ ធ្វើការតាមដាន នូវករណីនេះដើម្បីចៀសវាស ការនាំចេញ ផលិតផលនេះទៅប្រទេសក្រៅ។

បោះពុម្ព

កសិកម្មឆ្នៃប្រឌិត

ផ្លែ​ព័រ​(​សារី​ក្រអូប​)​ដែល​មាន​រូបរាង​ដូច​រូប​ព្រះពុទ្ធ​ដ៏​ចម្លែក​ ទាំងនេះ ត្រូវបាន​ច្នៃប្រឌិត ដោយ​កសិករ​ម្នាក់​នៅ​ប្រទេស​ចិន ហើយ​កសិករ​រូបនេះ​មាន​គំរោង​នាំយក​​គំនិត​ច្នៃប្រឌិត​ថ្មី​និង​ប្លែក​របស់​ គាត់​ទៅកាន់​ប្រទេស​អង់គ្លេស​។​
​កសិករ​ចិន​ហាវ សៀន​ហ្សាង (Hao Xianzhang)  បាន​បង្កើត​ផ្លែ​ព័រ​ដែល​មាន​រាង​ដូច​រូប​ព្រះពុទ្ធ​ជិត​១០.០០០​ផ្លែ នៅ​រដូវ​នេះ​​នៅ​ចំការ​របស់​គាត់​ក្នុង​ទីក្រុង​Handan ក្នុង​ខេត្ត​ហេ​ប៉ី​ភាគ​ខាងជើង​ប្រទេស​ចិន ។ គាត់​បាន​និយាយថា គាត់​មាន​គំរោង​នាំ​យក​ផ្លែឈើ​​ទាំងនេះ​ទៅ​កាន់​អឺរ៉ុប​។​
​លោក ហាវ សៀន​ហ្សាង បាន​ចំណាយពេល​ចំនួន​៦​ឆ្នាំ​ដើម្បី​មើលថែទាំ​ចំការ​ផ្លែ​ព័រ​ទាំងនេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​
​ ទោះបីជា​ផ្លែឈើ​នេះ​មាន​តម្លៃ​ថ្លៃ​គឺ​៥​ផោន​ក្នុង​មួយ​ផ្លែ​ក៏ដោយ ក៏​ពួក​អ្នកស្រុក​នៅ​ភូមិ​របស់​គាត់​ដែល​ស្ថិតនៅ​ខេត្ត​នេះ បាន​មក​ទិញ​​ផ្លែ​ឈើ​ទាំង​នេះ​ភ្លាមៗ​។​
​គាត់​បាន​ពន្យល់​ថា​ពួកគេ​ ហាក់ដូចជា​គិត​ថា​ផែ្ល​ឈើ​នេះ​គឺ​ល្អ​ស្អាត​និង​នាំមក​នូវ​សំណាង​ល្អ​ផង​ដែរ ហើយ​នឹង​ទិញ​យក​នៅពេលណា ​ផ្លែ​ឈើ​ទាំង​នេះ​ត្រូវបាន​គេ​បេះ​ចេញពី​ដើម​ភ្លាមៗ​៕

បោះពុម្ព

គុហា​មរណៈ​

ក្រុម​អ្នក​ឡើង​បាន​ចុះ​ក្នុង​គុហា​ជម្រៅ​ជាង ១.០០០ ម៉ែត្រ ដែល​ពីមុន​ធ្លាប់​ត្រូវបាន​ដាក់ឈ្មោះ​ឲ្យ​ថា "​គុហា​មហា​មរណៈ​របស់​ពិភពលោក​" ដើម្បី​ថតរូប​ភាព​ដ៏​ស្រស់​ស្អាត​នៃ​ពិភព​នៅក្នុង​ពិភពលោក​មួយ​។​ ​    
​កាលពីមុន​គុហា​ក្រោម​ដី​មួយ​នេះ ធ្លាប់​ត្រូវបាន​ក្រុម​អ្នករុករក​ខ្លាចរអា​ក្នុងនាម​ជា​គុហា​ឃាតករ​មួយ​។​​    
​ នៅ​ជម្រៅ១.១២១ ម៉ែត្រ មនុស្ស​ចំនួន​ប្រាំមួយ​នាក់ ដែល​រួមមាន​ជនជាតិ អង់គ្លេស ភេទ​ស្រី​ម្នាក់ បាន​ស្លាប់​ខណៈពេល​កំពុង​រុករក​គុហា​ថ្មកំបោរ Gouffre Berger នេះ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង​។​​    
​វា​គឺជា ​គុហា​ដំបូង​គេ​ដែល​ត្រូវបាន​រកឃើញ​មាន​ជម្រៅ​ជាង ១.០០០ ម៉ែត្រ នៅក្រោម​ផ្ទៃផែនដី និង​ត្រូវបាន​ដាក់ឈ្មោះ​បន្ទាប់ពី​បុរស​ជនជាតិ បារាំង ដែលជា​អ្នក​បាន​រកឃើញ​វា​-​លោក Joseph Berger ។​​    
​ប៉ុន្តែ​ ពេលនេះ​រូបភាព​ដ៏​គួរ​ភ្ញាក់ផ្អើល​ទាំងនេះ បង្ហាញ​ពី​កម្រិត​សុវត្ថិភាព​នៃ​គុហា​ដែល​កាលពីមុន​ប្រកបដោយ​គ្រោះថ្នាក់​ នេះ​អាច​នឹងមាន ជាមួយនឹង​ក្រុម​អ្នក​ចុះ​តាម​គុហា​ចំនួន ២០០ នាក់ កំពុង​ចុះទៅ​ខាងក្រោម នៅក្នុង​ដំណើរ​បេសកកម្ម​ដ៏​ធំ​មួយ ដែល​ត្រូវបាន​ថតរូប​ដោយ​អ្នក​ថតរូប​ជនជាតិ​អង់គ្លេស Robbie Shone អាយុ ៣២ ឆ្នាំ មកពី​ទីក្រុង​មែន​ឆេ​ស្ទើ​។​​  

បោះពុម្ព

ខឹងពស់ខាំ ខាំពស់វិញ

កសិករជនជាតិនេប៉ាល់ម្នាក់ ដែលត្រូវបានពស់ចឹក បានធ្វើការសងសឹកវាវិញ​ដោយយក​ធ្មេញទៅខាំវារហូតដល់ ងាប់។​

Mohamed Salmo Miya កំពុងតែនៅក្នុងស្រែរបស់គាត់ នៅជិតភូមិដែលគាត់រស់នៅ នៅពេល​ដែលគាត់បានជួបនឹង ពស់ពិសដ៏សាហាវមួយ។

ប៉ូលីសបាននិយាយថា កសិករម្នាក់ រស់នៅក្នុងភូមិ Bardanga បានសំលាប់​ពស់ដែល​មានពិស​សាហាវមួយ ដោយប្រើធ្មេញ របស់គាត់។ ពស់នេះវាបានចឹកគាត់នៅពេលដែលគាត់ កំពុងធ្វើស្រែររបស់គាត់ កាលពីល្ងាចថ្ងៃ អង្គារ​មួយ បន្ទាប់មកដោយសារតែខឹងពេក គាត់បានដេញចាប់ពស់នេះ និងបានសំលាប់វា។ Miya ត្រូវបានព្យាបាល ដោយ គ្លីនិកមួយ និងមានសភាពធូរស្រាលវិញហើយ។

គាត់បាននិយាយថា ខ្ញុំខឹងខ្លាំងណាស់បន្ទាប់ពីវាបានចឹកខ្ញុំ រួចខ្ញុំក៏បានដេញតាមវា ចាប់វា​និង​បានខាំវារហូតដល់ងាប់។  ខ្ញុំអាចសំលាប់វាដោយប្រើដំបងបាន ប៉ុន្តែដោយ​សារតែ​ខ្ញុំខឹងខ្លាំងពេក ហើយចង់សងសឹក ក៏ប្រើធ្មេញខាំវាទៅ។

ប្រទេសនេប៉ាលជាប្រទេសមួយ ដែលសំបូរទៅដោយសត្វពស់ជាច្រើនប្រភេទ ដែលសុទ្ធសឹងជាពស់មានពិស ខ្លាំង។

ហាហា សូមកុំធ្វើដូចគាត់ណា បើត្រូវពស់ចឹក ត្រូវប្រញាប់ទៅពេទ្យ កុំនៅសងសឹង... បំណងល្អបីកំពង់ស្ពឺ!Laughing

កំសាន្តផ្សេងៗ...