បោះពុម្ព

លទ្ធផលឆ្កែប្រយុទ្ធជាមួយសត្វកាំប្រម៉ា

ធ្លាប់ឃើញឆ្កែខាំគ្នាជាមួយនិងសត្វកាំប្រម៉ាដែរឬទេ? ចុះប្រសិនបើសត្វឆ្កែខាំគ្នាជាមួយនិងសត្វ​កាំប្រម៉ា នោះតើមានរឿងអ្វីកើតឡើង? ចង់ដឹងអាចមើលរូបខាងក្រោមនេះបាន។

Bella Mae គឺជាសត្វឆ្កែប្រភេទ BullDog អាយុ ៣ ឆ្នាំមួយក្បាលបានស្គាល់រសជាតិនៃការឈ្លោះ​ជាមួយសត្វកាំប្រម៉ាថាតើវាវេទនាប៉ុណ្ណា។ ជាលទ្ធផលសត្វឆ្កែដែលទៅខាំគ្នាជាមួយសត្វកាំប្រម៉ា​នេះត្រូវបានរងរបួសដោយសារ​ម្ជុលរោមរបស់សត្វកាំប្រម៉ា​ចាក់ជាប់ស្បែកជាង ៥០០ ម្អុលទាំង
មុខនិងជើង ប៉ុន្តែជាសំណាងល្អវាមិនប៉ះពាល់ដល់ភ្នែករបស់វា។ ជាសំណាងល្អក្រុមគ្រូពេទ្យសត្វបានប្រញ៉ាប់ប្រញ៉ាល់ក្នុងការចាក់ថ្នាំសណ្ដំហើយដកម្ជុលទាំង​នោះចេញពីមុខ និងជើងរបស់ឆ្កែមួយក្បាលនេះ។ លោកគ្រូពេទ្យសត្វ Leonardo Baez ប្រចាំ​ទីក្រុង Oklahoma បានប្រាប់ថាលោក មិនដែលឃើញការ វាយប្រហារពីកាំប្រម៉ាដែលមើលទៅសាហាវបែបនេះនោះទេ ជាធម្មតាសត្វកាំប្រម៉ានេះបាញ់ព្រុយរបស់វា ២ ទៅ ៥ ដើមប៉ុណ្ណោះ៕

បោះពុម្ព

ញ៉ាក់សាច់! ជាមួយក្រុមសម្តែងឥណ្ឌា

ក្រុមសម្តែងរបស់ឥណ្ឌាមួយក្រុម បានបង្ហាញឈុតឆាក ដ៏គួរអោយព្រឺព្រួចក្រៃលែង ។ សូមលោកអ្នកចូលទស្សនានូវវីដេអូ ខាងក្រោមថាតើការ​សម្តែងបែបនេះ​ វាគួរអោយញ៉ាក់សាច់ទេ?

បញ្ជាក់៖ ហាមមើលសម្រាប់ក្មេងអាយុក្រោម១៨ឆ្នាំ និងហាមធ្វើតម្រាប់តាម!!!

បោះពុម្ព

បក្សីចេះស្ទួចត្រី

ជប៉ុន៖ ការនេសាទ ឬទៅចាប់ត្រីដោយប្រើឧបករណ៍ និងនុយផ្សេៗ យើងធ្លាប់ឃើញមាន​តែមនុស្ស ប៉ុន្ដែនៅប្រទេសជប៉ុន ឯណ្ណោះវិញ គឺម្លែកខំា្លងណាស់ នៅពេលដែលវីដូអូមួយ​បានបង្ហាញពីបក្សីមួយប្រភេទ ដែលចេះប្រើនុយបញ្ចោត ដើម្បីចាប់ត្រីធ្វើជាអាហារ។

បក្សីមួយប្រភេទ ដែលគឺស្គាល់ឈ្មោះថា Green Heron ជាបក្សីដ៏ឆ្លាតបំផុត ខណះដែលបក្សី​នេះ បានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន ពោលគឺវាប្រើពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ ដោយ​ប្រើនុយម៉្យាង ទៅនេសាទត្រី​ នៅតាមដងស្ទឹងមួយនៃប្រទេសជប៉ុន។

គួររំលឹកផងដែរថា ព្រឹត្ដិការណ៍នេះបានកើតឡើង ក្នុងតំបន់ Kanzi ប៉ែកខាងកើតនៃប្រទេសជប៉ុន។ នេះជា វីដេក្លីបដែលបង្ហាញពីបក្សី Green Heron នេសាទត្រី សូមចុចមើលវីដេអូរខាងក្រោម៖

បោះពុម្ព

ឈើចាក់ធ្មេញក្លាយរបស់អស្ចារ្យ

ឈើចាក់ធ្មេញ នរណា​ក៏ស្គាល់​វាដែរវា​ជាឈើដែលអ្នកយកមកចាក់ធ្មេញ ឬជួនកាលយកមកលេង​ហើយ​បោះ​ចោល​ជារឿងធម្មតា។ តែសម្រាប់មនុស្សមួយចំនួន គេមាន​គំនិតក្នុងការឆ្នៃប្រឌិតរបស់ដែល​យើង​គិតថា​តូចតាច​​មិនអាច​ធ្វើចេញ​ជា​របស់អស្ចារ្ស អោយមក​ក្លាយ​ជា​របស់​ដ៏​សែនអស្ចារ្ស។លោក Scott Weaver បានប្រមូល​ឈើចាក់​ធ្មេញ​ដើម្បី​សាងសង់​ជា​អ្វីមួយដែល​មើល​ទៅ​អស្វារ្ស​ដែល​​លោកមាន​គំនិតនេះ​និងបាន​ចាប់ផ្ដើម​វាតាំងពីឆ្នាំ ១៩៧៤ មក​ម្លេះ​ដោយ​បាន​ប្រើ​ប្រាស់ពេល​វេលា​​ច្រើនជាង ៣០០០ ម៉ោង​និង​ឈើចាក់​ធ្មេញ​ច្រើន​ជាង ១០០០០០ គ្រាប់​ដើម្បីសាងសង់​អ្វីដែលគាត់បាន​សុបិន្ត​ចង់អោយវា​ក្លាយជាការពិត។ លទ្ធផលនៃ​ការតស៊ូអត់​ធ្មត់ និងព្យាយាមរបស់គាត់​បាន​ផ្ដល់អោយគាត់នូវ Rolling Through the Bay ដែលជា​សំណាក​សង់​ពីឈើ​ចាក់ធ្មេញ​ដែលគាត់បានសាងសង់​វាតាំងពិឆ្នាំ ១៩៧៤ មក។ សំណាក​នេះរួមមាន​ការ​សាងសង់​នូវ​និមិត្ត​រូបនៃទីកន្លែងល្បីៗ​ជា​ច្រើន​ជុំវិញ​ពិភពលោកដូចជាស្ពាន Golden Gate ជាដើមដែលត្រូវបានយកមកផ្គុំចូលគ្នា​បង្កើតបានជា Rolling Through the Bay។ ខាងក្រោមនេះគឺមាន​រូបភាពមួយចំនួន និងវីដេអូនៃឈើ​ចាក់ធ្មេញដ៏អស្ចារ្សនេះ។

បោះពុម្ព

មនុស្សចាស់ ដែលមានចៅ​ច្រើនជាងគេលើពិភពលោក

អ៊ីតាលី៖​ បើតាមការអោយដឹង​របស់ទស្សនាដ្ដី Long Life ប្រទេស​អ៊ីតាលី ដែលបានចុះផ្សាយ​កាលពីពេលថ្មីៗនេះថា កម្មវិធី​ខួបកំណើត របស់លោកយាយម្នាក់ ដែលមានឈ្មោះ​Consolata Melis ជា​កម្មវិធី​ដ៏អស្ចារ្យបំផុត ពោលគឺ​ត្រួវ​បាន​សៀវភៅកំណត់​ហេតុ​ពិភព​លោក​​World Guiness កត់ត្រាទុក​ជាឯកសារ​ប្រវត្ដិ​សាស្រ្ដ​មនុស្ស​ជាតិ។


តាមការអោយដឹងពីប្រភពខាងលើបញ្ចាក់ថា​ នេះជាខួបកំណើតគម្រប់ ១០៥ ឆ្នាំរបស់លោកយាយហើយ។ ខូបកំណើតនេះទៀតសោត គឺប្រារព្ធនៅផ្ទះរបស់លោកយាយផ្ទាល់តែម្ដង គឺស្ថិតក្នុងតំបន់មួយ ដែលមានឈ្មោះថា​ Sardinia ប្រទេសអ៊ីតាលី។ អ្វីដែលធ្វើអោយ​សៀវភៅ World Guiness កត់ត្រា​ទុក​នោះ​គឺថា លោកយាយ គឺជាមនុស្សចាស់ម្នាក់ ដែលមានវ័យច្រើន ហើយជាពិសេស​ គឺ​លោកយាយ​មានកូន ចៅ និងចៅទួតចៅលា ច្រើនជាងគេលើពិភព​លោកទៀតផង។


គូរបញ្ចាក់ផងដែរថា លោកយាយសព្វថ្ងៃ គឺមាន ចៅដែល​រៀបការ​ហើយ​ចំនួន ១៥​០ នាក់ លោកយាយក៏មាន បងប្អូនដែលមានអាយុ ៩០ឆំា្ន​​ឡើង​ចំនួនបួននាក់ នៅរស់ផងដែរ។
លោកយាយ Melis បាននិយាយថា លោក​យាយ​ពិតជា​សប្បាយ​ចិត្ដណាស់ ដែលបានមក​រស់នៅជួបជុំគ្រួសារដ៏ធំបែបនេះ។

កំសាន្តផ្សេងៗ...