បោះពុម្ព

ទាយមើលជារូបថត ឬគំនូរ?

កុំ​ថា​​ឡើយ​ក្រឡេក​ភ្នែក​​ភ្លាម​​មើល​ដឹង ​​ភ្លែត​នោះ ​បើ​​សិន​ជា​​មិន​​ប្រាប់​មុន ​សូម្បី​​អ្នក​ពិនិត្យ​ល្អិតល្អន់​ក៏​ ​​ពិបាក​នឹង​​ដឹង​ថា ​នេះ​ជា​រូប​គំនូរ​​ដែរ។ ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​ គឺ​​គំនូរ​ទាំង​អស់​នេះ​លេច​រូបរាង​ឡើង​ មិន​មែន​ដោយ​ស្នាដៃ​របស់​សិល្បករ​ល្បី​ឈ្មោះ​រូប​ណា​នោះ​ទេ ​តែ​ជា​ស្នាដៃ​របស់​មេធាវី​វ័យ​ក្មេង​ម្នាក់​ដែល​ចំណាយ​ពេល​រៀន​គំនូរ​ដោយ​ ខ្លួន​ឯង​​ និង​ប្រើប្រាស់​ត្រឹម​ប៊ិច​គូល័រ​ប៉ុណ្ណោះ។

បោះពុម្ព

ក្លាយជាម្តាយនៅអាយុ១០ឆ្នាំ

នៅ​ក្នុង​ប្រទេស​កូឡុំប៊ី ក្មេង​ស្រីស្ថិតក្នុងកុលសម្ព័ន្ធ Wayuu ​អាយុ១០​ឆ្នាំម្នាក់ បាន​ផ្ដល់​កំណើត​ដល់​ទារិកា​ទម្ងន់ ២,៣ គីឡូក្រាម ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​​ជា​ម្ដាយ​វ័យ​ក្មេង​ជាង​គេ​បង្អស់​នៅ​ក្នុង​ ប្រវត្តិសាស្ត្រ។ នេះ​បើ​យោង​តាម​គេហទំព័រ Imprefectpartents ចុះ​ផ្សាយ​កាល​ពី​​ម្សិល​មិញ​។

បោះពុម្ព

ទាយមើល តើនាងអាយុប៉ន្មាន?

 ស្ត្រី​ជន​ជាតិ​ជប៉ុន Masako Mizutani កំពុង​ធ្វើ​មហាជន​ជប៉ុន​មាន​មន្ទិល​សង្ស័យ និង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពី​សម្រស់​របស់​នាង។ អ្នកនាង Masako មាន​សម្រស់​ស្អាត​វ័យ​ក្មេង​ដូច​អាយុ ២០ ឆ្នាំ​អីចឹង តែ​តាម​ការ​ពិត​នាង​មាន​អាយុ ៤៣ ឆ្នាំ​ហើយ ព្រម​ទាំង​មាន​កូន​ពីរ​ទៀត​ផង ដែល​ក្នុង​នោះ​កូន​ស្រី​ច្បង​នាង​មាន​អាយុ ២០ ឆ្នាំ​ហើយ។ នាង​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា ជា​”ស្ត្រី​មិន​ចេះ​ចាស់​របស់​ជប៉ុន”។

រូបអ្នកនាង Masako វ័យ ៤៣ ឆ្នាំ តាម​អ៊ីនធឺណិត

ជា ​ពិសេស ពេល​នាង​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍ កាន់​តែ​ធ្វើ​ឲ្យ​មហាជន​មាន​មន្ទិល​សង្ស័យ​ជា​ខ្លាំង​រវាង​រូប​ថត​នាង​តាម​ អ៊ីនធឺណិត និង​រូប​រាង​ពិត។ រូបរាង​ពិត​របស់​នាង មើល​ទៅ​ហាក់​ដូច​ជា​ចាស់​ជាង​រូប​ក្នុង​អ៊ីនធឺណិត​ដល់​ទៅ ១០ ឆ្នាំ​ឯណោះ។ អ្នក​ខ្លះ​សង្ស័យ​ថា នាង​ប្រើ​កម្មវិធី Photoshop ដើម្បី​កែកុន​រូប​ថត​នាង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​​នៅ​តែ​ក្មេង​ ​ស្រស់​ស្អាត​ដដែល​នៅ​លើ​កញ្ចក់​ទូរទស្សន៍។

បោះពុម្ព

មានលលាក្បាលមួយចំហៀង នៅរស់បាន

បុរស​វ័យ ​២៤ ឆ្នាំ​ម្នាក់​ ​ឈ្មោះ Mohd Izanuddin Hisham Muhamad ជន​ជាតិ​ ម៉ាឡេស៊ី បាន​បាត់បង់​លលាដ៍​ក្បាល​របស់​ខ្លួន​មួយ​ចំហៀង​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ។ ​ទោះ​ជា​យ៉ាង​ណា ​លោក​មិន ដែល​បាត់បង់​ក្ដី​សង្ឃឹម​នឹង​រស់រាន​បន្ត​ឡើយ។

ថ្ងៃ​មួយ រូប​លោក​បាន​បើក​ម៉ូតូ​ត្រឡប់​ពី​ធ្វើការ​វិញ ​​មាន​រថយន្ត​​មួយ​គ្រឿង​ម៉ាក Honda Jazz បាន ​ព្យាយាម​វ៉ា​រថយន្ត​​​មួយ​គ្រឿង​ទៀត ​ប៉ុន្តែ​វ៉ា​មិន​ផុត​ក៏​បាន​មក​បុក​ម៉ូតូ​របស់​លោក​​យ៉ាង​ពេញ​ទំហឹង​ ធ្វើ​ឲ្យ​​រូប​លោក​ខ្ទាត​ចេញ​ពី​ម៉ូតូ​ចម្ងាយ​ពីរ​ម៉ែត្រ​​ទៅ​បុក​នឹង​ដើមឈើ ​មួយ​ បែក​មួក​សុវត្ថិភាព​ជា​ពីរ​បំណែក​ខ្ទេចខ្ទី។

បោះពុម្ព

ញៀនញ៉ាំទឹក២៥ លីត្រក្នុងមួយថ្ងៃ

ធ្លាប់​តែ​ឮ​​គេ​ថា ​ផឹក​កាហ្វេ ​និង​ជក់​បារី​ញៀន​ តែ​ពេល​នេះ​បែរ​ជា​មាន​ស្ត្រី​ម្នាក់​ញៀន​ទឹក​ទៅ​វិញ។ ​ស្ត្រី​វ័យ​ ២៦ ​ឆ្នាំ​ ឈ្មោះ ​Sasha Kennedy ​មក​ពី​តំបន់ Essex ​ប្រទេស​អង់គ្លេស​​​ មាន​ជំងឺ​ចម្លែក​ស្រេក​ទឹក​ស្ទើរ​រៀងរាល់​ពេល​​មិន​ថា យប់ ​ឬ​ថ្ងៃ​នោះ​ទេ។ ​ស្ត្រី​​​​រូប​នេះ​ ត្រូវ​យូរ​ទឹក​តាម​ខ្លួន​គ្រប់​ពេល​វេលា​ ​ហើយ​ក្នុង​មួយ​ថ្ងៃ​ផឹក​​ទឹក​​​រហូត​ដល់​​ ២៥ លីត្រ​ឯណោះ។ ​ទន្ទឹម​គ្នា​នេះ​ដែរ ​នាង​ត្រូវ​ចំណាយ​​ពេល​ចូល​បន្ទប់​ទឹក​ជាង​ ៤០ ដង​ដែរ​ក្នុង​មួយ​ថ្ងៃ។

ជំងឺ​ស្រេកទឹក ដ៏​ចម្លែក នេះ ​បាន​ផ្ដើម​ឡើង​នៅ​ពេល​ដែល​នាង​មាន​អាយុ​ប្រហែល​ ២​ឆ្នាំ។ ​នៅ​ពេល​នោះ ​នាង​តែង​សួរ​ឪពុកម្ដាយ​នាង​​រក​ទឹក​ជា​និច្ច ​ដែល​នេះ​បាន​ធ្វើ​ឲ្យ​ឪពុកម្ដាយ​នាង​នាំ​នាង​ទៅ​ជួប​គ្រូពេទ្យ។

កំសាន្តផ្សេងៗ...