បោះពុម្ព

យកថ្មធ្វើជាអាហារ

លើ​លោក​នេះ​រឿង​ចម្លែក អ្វី​ក៏​មាន​ដែរ ​​តួយ៉ាង​ស្ត្រី​សញ្ជាតិ​​អាមេរិក​​​វ័យ​ ៤៥ ​ឆ្នាំ ​ឈ្មោះ​ Widener ​​បាន​កកេរ​ក្រួស​ និង​ថ្ម​ជា​អាហារ​អស់​រយៈពេល​ ២០​ ឆ្នាំ​​ជា​អាហារ ហើយ​បើ​សរុប​ជា​ទម្ងន់​សរុប​មាន​​ប្រមាណ​ ១៣៦០​គីឡូក្រាម​​។

បោះពុម្ព

បង្កងយក្សអាយុប្រហែល៨០ឆ្នាំ

បង្កង​ទម្ងន់ ៨ គីឡូក្រាម​មួយ​ក្បាល ហៀប​នឹង​ក្លាយ​ជា​អាហារ​ពេល​ល្ងាច​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ទៅ​ហើយ ស្រាប់​តែ​បុរស​ម្នាក់​បាន​ទិញ បង្កង​យក្ស នេះ យក​មក​លែង​វិញ។

លោក Don MacKenzie កាល​ពី​ថ្ងៃ​អង្គារ បាន​ព្រលែង​បង្កង​ដែល​មាន​ឈ្មោះ Lucky Larry នេះ​ទៅ​ក្នុង​ដៃ​សមុទ្រ Long Island Sound នៃ​មហាសមុទ្រ​អាត្លង់ទិច។ Lucky Larry ត្រូវ​គេ​នេសាទ​បាន​នៅ​ម្ដុំ​ឆ្នេរ​សមុទ្រ​តំបន់ New England សហរដ្ឋ​អាមេរិក។

ដោយ​ផ្អែក​លើ​ទំហំ និង​ចំនួនដង​ដែល​បង្កង​នេះ​សក លោក MacKenzie បាន​ប៉ាន់ស្មាន​ថា បង្កង​នេះ​មាន​អាយុ​ពី ៨០ ដល់ ១០០ ឆ្នាំ​ឯណោះ ដូច្នេះ​ Lucky Larry គួរ​តែ​មាន​ជីវិត​រស់​រាន​បន្ត​ទៀត ជា​ជាង​គេ​យក​មក​ធ្វើ​ជា​ម្ហូប។

បោះពុម្ព

ខោអាវក្នុង ដែលមានអាយុប្រហែល៦០០ឆ្នាំ

យោង​តាម​ព័ត៌មាន​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​មួយ​ក្នុង​ប្រទេស​ អូទ្រីស​ បង្ហាញ​ថា ​អាវ​ទ្រនាប់​ដែល​មាន​សណ្ឋាន​​​ដូច​សម័យ​ទំនើប​មាន​តាំង​ពី​ ៦០០ ឆ្នាំ​មុន​មក​ហើយ។

សាកលវិទ្យាល័យ​ Innsbruck ​បាន​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​ពុធ​ថា ​ក្រុម​​បុរាណវត្ថុវិទូ​​បាន​រក​ឃើញ​អាវ​ទ្រនាប់​បុរាណ​ចំនួន​បួន​​ដែល​មាន​ អាយុកាល​តាំង​ពី​មជ្ឈិម​សម័យ​មក​​ម្ល៉េះ​ក្នុង​ប្រាសាទ​មួយ​នៃ​ប្រទេស​ អូទ្រីស។ ​អ្នក​ជំនាញ​ខាង​ហ្វេស្សិន​​​​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ព្រោះ​ ​គ្រប់​គ្នា​គិត​ថា ​អាវ​ទ្រនាប់​មាន​ក្នុង​អាយុកាល​​ប្រមាណ ១០០ ឆ្នាំ​ប៉ុណ្ណោះ។

បោះពុម្ព

ភូមិសក់វែងក្នុងលោក

សក់​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ស្ត្រី ដើម្បី​ជា​ផ្នែក​មួយ​បង្ហាញ​ ភាព​ស្រស់​ស្អាត និង​ទាក់​ទាញ។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ជន​ជាតិ​ភាគតិច Yao នៅ​ភូមិ Huangluo ប្រទេស​ចិន​វិញ សក់​កាន់​តែ​មាន​តម្លៃ​បំផុត​សម្រាប់​ជីវិត​ពួកគេ។

ស្ថិត ​នៅ​ក្នុង​ទីប្រជុំជន Gulin ខេត្ត Sichuan ភូមិ Huangluo មាន​ប្រជាជន​​ជា​ជន​ជាតិ​ភាគតិច Red Yao រស់​នៅ​ប្រមាណ​ជា ៨២ គ្រួសារ។ ដូច​ភូមិ​ចិន​ដទៃ​ទៀត​ផ្សេងៗ​ដែរ Huangluo មាន​ប្រពៃណី​​ចម្រុះ​ជនជាតិ​ជា​ច្រើន ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា ប៉ុន្តែ​អ្វី​ពិសេស​ជាង​គេ​គឺ ស្ត្រី​ៗ​នៅ​ភូមិ​នោះ​​ឈ្លក់​វង្វេង​នឹង​សក់​វែង​របស់​ពួកគេ។ លើស​ពី​នេះ ភូមិ​នេះ​ បាន​ចាប់​កំណត់​ត្រា​ឯតទគ្គកម្ម​ជា​ “ភូមិ​សក់​វែង​ជាង​គេ​ក្នុង​លោក” ដោយ​ក្នុង​ចំណោម​ស្ត្រី ១២០ នាក់ មាន​ប្រវែង​សក់​ជា​មធ្យម ១,៧ ម៉ែត្រ និង​វែង​ជាង​គេ ដល់​ទៅ ២,១ ម៉ែត្រ​ឯណោះ។

បោះពុម្ព

រម្មណីយដ្ឋានដែលជ្រៅជាងគេ

សំណង់​រមណីយដ្ឋាន អគារ ​និង​សណ្ឋាគារ​ក្រោម​ដី ជ្រៅ​ជាង​គេ បាន​ចាប់​ផ្ដើម​សាង​សង់​តាំង​ពី​ខែ​មីនា មក​ម្ល៉េះ​ នៅ​ទីក្រុង​សៀងហៃ ដែល​មាន ១៩ ជាន់ និង​បន្ទប់​សណ្ឋាគារ​ប្រណីតៗ​ចំនួន ៣៨០ បន្ទប់។

រមណីយដ្ឋាន ​មួយ​នេះ​ កំពុង​សាង​សង់​នៅ​កន្លែង​យក​ថ្ម​គេ​បោះ​បង់​ចោល The InterContinental Shimao Shanghai Wonderland ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​ចំណាយ​ទឹក​ប្រាក់​អស់ ៥៥៥ លាន​ដុល្លារ​អាមេរិក គឺ​រចនា​ប្លង់​ដោយ​ក្រុមហ៊ុន Atkins នៅ​អង់គ្លេស។

កំសាន្តផ្សេងៗ...