បោះពុម្ព

ឯតទគ្គកម្ម​ដើរ​លំនឹង​ទូល​កែវ​ទឹក

សុនខ​ពូជ​អូស្ត្រាលី​ឆ្លាតវៃ Sweet Pea បាន​ទទួល​ឯតទគ្គកម្ម ២០១២ ពី Guinness ដោយ​ដើរ​ទូល​កែវ​​ទឹក​ទម្ងន់ ១៤១ក្រាម ចុះ​កាំ​ជណ្ដើរ​បាន​ច្រើន​ជាង​គេ​រហូត​ដល់១០កាំ។

លោក Alex Rothacker រស់​នៅ​សហរដ្ឋ​អាមេរិក បាន​នាំ​សុនខខ្លួន​ទៅ​សម្ដែង​នៅ​ក្នុង​ឱកាស​ពិពរណ៍​កីឡា នៅ​ក្រុង Verden ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០០៨។

បោះពុម្ព

លំនៅដ្ឋានដែលមានតម្លៃថ្លៃបំផុតលើលោក

ស្ថិត​ក្នុង​ទីក្រុង​​មុំបៃ​ ប្រទេស​ឥណ្ឌា ​និង​ជា​កម្មសិទ្ធិ​របស់​កំពូល​មហាសេដ្ឋី​លេខ​ ១​ ឥណ្ឌា ​​លោក Mukesh Ambani ​​លំនៅឋាន​កម្ពស់​ ២៧ ​ជាន់​ឈ្មោះ​ថា Antilla ​បាន​គ្រង​តំណែង​ជា​លំនៅឋាន​ដែល​មាន​តម្លៃ​បំផុត​ក្នុង​លោក។

បោះពុម្ព

ចូលរៀនមហាវិទ្យាល័យតាំងពីអាយុរ៤ឆ្នាំ

ជា​រឿងដ៏​អស្ចារ្យ​ ​​ដែល​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ឈ្មោះ Kim Ung-Yong ​​មាន​សមត្ថភាព​ចូលរៀន​មហាវិទ្យាល័យ​ត្រឹម​អាយុ ៤​ ឆ្នាំ ​ហើយ​​បញ្ចប់​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​នៅ​​មុន​អាយុ​១៥ ឆ្នាំ។​

​ បុរស​ដែល​មាន​សមត្ថភាព​កំពូល​អស្ចារ្យ (Super-genius) ​នេះ​កើត​ក្នុង​ឆ្នាំ ១៩៦២ ​​ហើយ​អាច​ជា​មនុស្ស​ឆ្លាត​បំផុត​ដែល​នៅ​រស់រាន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ។ ​​បុរស​ម្នាក់​នេះ​បាន​​ជាប់​កំណត់ត្រា​របស់ Guinness ​ថា​ជា​មនុស្ស​ដែល​មាន​ IQ ​ខ្ពស់​បំផុត​ក្នុង​លោក។ ​នៅ​អាយុ​បួន​ឆ្នាំ​លោក​អាច​អាន​ភាសា​ជាច្រើន​ដូចជា ​ជប៉ុន ​កូរ៉េ ​អាល្លឺម៉ង់ ​និង​អង់គ្លេស។ ​នៅ​អាយុ ​៥​ ឆ្នាំ​លោក​អាច​ដោះស្រាយ​សមីការ​គណិតវិទ្យា​ខ្ពស់​បំផុត​បាន។​​ បន្ទាប់​ពី​នោះ​​លោក​ ​បាន​លេច​មុខ​ក្នុង​ទូរទស្សន៍​ជប៉ុន ​ដើម្បី​បង្ហាញ​​ពី​សមត្ថភាព​​​ភាសា ​លើ​ភាសា​ជា​ច្រើន​ដូចជា ​ចិន ​អេស្ប៉ាញ ​វៀតណាម ​តាហ្គាឡុក ​អាល្លឺម៉ង់ ​អង់គ្លេស​​ ​ជប៉ុន ​និង​កូរ៉េ។ ​តាម​កំណត់ត្រា​របស់ Guinness ​បាន​វាយតម្លៃ​ថា​ កម្រិត​ IQ ​របស់​លោក Kim គឺ​ខ្ពស់​ជាង​ ២១០ ​ពិន្ទុ។

កំសាន្តផ្សេងៗ...