បោះពុម្ព

ឈើចាក់ធ្មេញក្លាយរបស់អស្ចារ្យ

ឈើចាក់ធ្មេញ នរណា​ក៏ស្គាល់​វាដែរវា​ជាឈើដែលអ្នកយកមកចាក់ធ្មេញ ឬជួនកាលយកមកលេង​ហើយ​បោះ​ចោល​ជារឿងធម្មតា។ តែសម្រាប់មនុស្សមួយចំនួន គេមាន​គំនិតក្នុងការឆ្នៃប្រឌិតរបស់ដែល​យើង​គិតថា​តូចតាច​​មិនអាច​ធ្វើចេញ​ជា​របស់អស្ចារ្ស អោយមក​ក្លាយ​ជា​របស់​ដ៏​សែនអស្ចារ្ស។លោក Scott Weaver បានប្រមូល​ឈើចាក់​ធ្មេញ​ដើម្បី​សាងសង់​ជា​អ្វីមួយដែល​មើល​ទៅ​អស្វារ្ស​ដែល​​លោកមាន​គំនិតនេះ​និងបាន​ចាប់ផ្ដើម​វាតាំងពីឆ្នាំ ១៩៧៤ មក​ម្លេះ​ដោយ​បាន​ប្រើ​ប្រាស់ពេល​វេលា​​ច្រើនជាង ៣០០០ ម៉ោង​និង​ឈើចាក់​ធ្មេញ​ច្រើន​ជាង ១០០០០០ គ្រាប់​ដើម្បីសាងសង់​អ្វីដែលគាត់បាន​សុបិន្ត​ចង់អោយវា​ក្លាយជាការពិត។ លទ្ធផលនៃ​ការតស៊ូអត់​ធ្មត់ និងព្យាយាមរបស់គាត់​បាន​ផ្ដល់អោយគាត់នូវ Rolling Through the Bay ដែលជា​សំណាក​សង់​ពីឈើ​ចាក់ធ្មេញ​ដែលគាត់បានសាងសង់​វាតាំងពិឆ្នាំ ១៩៧៤ មក។ សំណាក​នេះរួមមាន​ការ​សាងសង់​នូវ​និមិត្ត​រូបនៃទីកន្លែងល្បីៗ​ជា​ច្រើន​ជុំវិញ​ពិភពលោកដូចជាស្ពាន Golden Gate ជាដើមដែលត្រូវបានយកមកផ្គុំចូលគ្នា​បង្កើតបានជា Rolling Through the Bay។ ខាងក្រោមនេះគឺមាន​រូបភាពមួយចំនួន និងវីដេអូនៃឈើ​ចាក់ធ្មេញដ៏អស្ចារ្សនេះ។