បោះពុម្ព

គុហា​មរណៈ​

ក្រុម​អ្នក​ឡើង​បាន​ចុះ​ក្នុង​គុហា​ជម្រៅ​ជាង ១.០០០ ម៉ែត្រ ដែល​ពីមុន​ធ្លាប់​ត្រូវបាន​ដាក់ឈ្មោះ​ឲ្យ​ថា "​គុហា​មហា​មរណៈ​របស់​ពិភពលោក​" ដើម្បី​ថតរូប​ភាព​ដ៏​ស្រស់​ស្អាត​នៃ​ពិភព​នៅក្នុង​ពិភពលោក​មួយ​។​ ​    
​កាលពីមុន​គុហា​ក្រោម​ដី​មួយ​នេះ ធ្លាប់​ត្រូវបាន​ក្រុម​អ្នករុករក​ខ្លាចរអា​ក្នុងនាម​ជា​គុហា​ឃាតករ​មួយ​។​​    
​ នៅ​ជម្រៅ១.១២១ ម៉ែត្រ មនុស្ស​ចំនួន​ប្រាំមួយ​នាក់ ដែល​រួមមាន​ជនជាតិ អង់គ្លេស ភេទ​ស្រី​ម្នាក់ បាន​ស្លាប់​ខណៈពេល​កំពុង​រុករក​គុហា​ថ្មកំបោរ Gouffre Berger នេះ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង​។​​    
​វា​គឺជា ​គុហា​ដំបូង​គេ​ដែល​ត្រូវបាន​រកឃើញ​មាន​ជម្រៅ​ជាង ១.០០០ ម៉ែត្រ នៅក្រោម​ផ្ទៃផែនដី និង​ត្រូវបាន​ដាក់ឈ្មោះ​បន្ទាប់ពី​បុរស​ជនជាតិ បារាំង ដែលជា​អ្នក​បាន​រកឃើញ​វា​-​លោក Joseph Berger ។​​    
​ប៉ុន្តែ​ ពេលនេះ​រូបភាព​ដ៏​គួរ​ភ្ញាក់ផ្អើល​ទាំងនេះ បង្ហាញ​ពី​កម្រិត​សុវត្ថិភាព​នៃ​គុហា​ដែល​កាលពីមុន​ប្រកបដោយ​គ្រោះថ្នាក់​ នេះ​អាច​នឹងមាន ជាមួយនឹង​ក្រុម​អ្នក​ចុះ​តាម​គុហា​ចំនួន ២០០ នាក់ កំពុង​ចុះទៅ​ខាងក្រោម នៅក្នុង​ដំណើរ​បេសកកម្ម​ដ៏​ធំ​មួយ ដែល​ត្រូវបាន​ថតរូប​ដោយ​អ្នក​ថតរូប​ជនជាតិ​អង់គ្លេស Robbie Shone អាយុ ៣២ ឆ្នាំ មកពី​ទីក្រុង​មែន​ឆេ​ស្ទើ​។​​  

 


​លោក Robbie បាន​និយាយថា "​ពួក​អ្នក​ចុះ​តាម​គុហា​ទាំងនេះ​សុទ្ធតែជា​ពួក​អ្នក​ផ្សងព្រេង ដែល​ចុះ​ទៅរក​សេចក្តីរំភើប​ចិត្ត​នៃ​គុហា​នេះ​។ គុហា​នេះ​ធ្លាប់​ត្រូវបាន​ចាត់ទុកថា​មាន​គ្រោះថ្នាក់​បំផុត ប៉ុន្តែ​ពេលនេះ​ពួក​អ្នក​ចុះ​តាម​គុហា​អាច​ចូលទៅ​ដល់​បាន​យ៉ាង​ងាយស្រួល​"​។    
​ដោយ​ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​១៩៥៣ វា​ត្រូវបាន​ស្គាល់​ថា​ជា​គុហា​ជ្រៅ​ជាងគេ​បង្អស់​នៅពេលនេះ៕