បោះពុម្ព

កសិកម្មឆ្នៃប្រឌិត

ផ្លែ​ព័រ​(​សារី​ក្រអូប​)​ដែល​មាន​រូបរាង​ដូច​រូប​ព្រះពុទ្ធ​ដ៏​ចម្លែក​ ទាំងនេះ ត្រូវបាន​ច្នៃប្រឌិត ដោយ​កសិករ​ម្នាក់​នៅ​ប្រទេស​ចិន ហើយ​កសិករ​រូបនេះ​មាន​គំរោង​នាំយក​​គំនិត​ច្នៃប្រឌិត​ថ្មី​និង​ប្លែក​របស់​ គាត់​ទៅកាន់​ប្រទេស​អង់គ្លេស​។​
​កសិករ​ចិន​ហាវ សៀន​ហ្សាង (Hao Xianzhang)  បាន​បង្កើត​ផ្លែ​ព័រ​ដែល​មាន​រាង​ដូច​រូប​ព្រះពុទ្ធ​ជិត​១០.០០០​ផ្លែ នៅ​រដូវ​នេះ​​នៅ​ចំការ​របស់​គាត់​ក្នុង​ទីក្រុង​Handan ក្នុង​ខេត្ត​ហេ​ប៉ី​ភាគ​ខាងជើង​ប្រទេស​ចិន ។ គាត់​បាន​និយាយថា គាត់​មាន​គំរោង​នាំ​យក​ផ្លែឈើ​​ទាំងនេះ​ទៅ​កាន់​អឺរ៉ុប​។​
​លោក ហាវ សៀន​ហ្សាង បាន​ចំណាយពេល​ចំនួន​៦​ឆ្នាំ​ដើម្បី​មើលថែទាំ​ចំការ​ផ្លែ​ព័រ​ទាំងនេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​
​ ទោះបីជា​ផ្លែឈើ​នេះ​មាន​តម្លៃ​ថ្លៃ​គឺ​៥​ផោន​ក្នុង​មួយ​ផ្លែ​ក៏ដោយ ក៏​ពួក​អ្នកស្រុក​នៅ​ភូមិ​របស់​គាត់​ដែល​ស្ថិតនៅ​ខេត្ត​នេះ បាន​មក​ទិញ​​ផ្លែ​ឈើ​ទាំង​នេះ​ភ្លាមៗ​។​
​គាត់​បាន​ពន្យល់​ថា​ពួកគេ​ ហាក់ដូចជា​គិត​ថា​ផែ្ល​ឈើ​នេះ​គឺ​ល្អ​ស្អាត​និង​នាំមក​នូវ​សំណាង​ល្អ​ផង​ដែរ ហើយ​នឹង​ទិញ​យក​នៅពេលណា ​ផ្លែ​ឈើ​ទាំង​នេះ​ត្រូវបាន​គេ​បេះ​ចេញពី​ដើម​ភ្លាមៗ​៕