បោះពុម្ព

៣ឆ្នាំសោះ ហ៊ានចុះចាប់ក្រពើក្នុងទឹក

អូស្ដ្រាលី៖ នៅពេលដែលគេផ្ដិតរូបថត និងបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណែត នូវរូពភាពនៃកុមារាតូចម្នាក់ បានចាប់ក្រពើលើកពីក្នុងទឹក គឺធ្វើអោយ គេមានការភ្ងាក់ផ្លើលយ៉ាងខ្លាំង។

Charlie Parker មានអាយុទើបតែ ៣ឆ្នាំសោះ ត្រូវបានគេចាត់ទុកថា​ជា វិរៈបុរសដែលហ៊ានចាប់សត្វដ៏អង់អាចម្នាក់ ក្នុងប្រទេសអូស្រ្ដាលី។ ថ្មីៗនេះទៀតសោត គេបានចាប់ក្រពើតូចល្មមមួយ ដែលប្រវែង ២.៥ ម៉េត្រ ក្នុងហាងទឹកនៃក្រុង Victoria ប្រទេសអូស្រ្ដាលី។ មនុស្សជាច្រើន ដែលជាអ្នកផ្ដិតរូបថត បាននិយាយថា កូនតូចនោះ ពិតជាអស្ចារ្យមែន។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ឪពុកម្ដាយ របស់ Charlie បាននិយាយថា កូនប្រុសតូចរបស់គាត់នេះ មានការចូលចិត្ដពពួកសត្វល្មូនណាស់ ដូចជា ជីងចក់ តុកកែ ពស់ និងសត្វក្រពើ
នេះជាដើម៕

ដោយ៖ នារី
ប្រភព៖ dailymail