បោះពុម្ព

រួចគ្នា

បុរសអ្នករស់នៅ​ទីជនបទម្នាក់ ​បានមក​គោះទ្វារ​ផ្ទះ​​សេដ្ឋីដែល​កំណាញ់​ម៉ៅស្វិត​ម្នាក់ នៅ​ក្នុងស្រុក​ភូមិ​ជាមួយគ្នា ៖

បុរស៖ កាលពី​ព្រឹកមិញ ឆ្កែរបស់​លោកសេដ្ឋី​បានរួចចេញ​ក្រៅផ្ទះ​ ទៅ​ខាំ​ប្រពន្ធខ្ញុំ​កំពុងដើរ​​តាមផ្លូវ ឥឡូវនេះ​លោកសេដ្ឋី​ត្រូវតែ​សងថ្លៃ​​ព្យាបាលឱ្យប្រពន្ធខ្ញុំ​។ 

សេដ្ឋី៖ (ញញឹម​យ៉ាង​ចំអក មុន​និយាយឡើង) រឿងប៉ុណ្ណឹង​សោះ​មាន​រឿងអ្វី​ធំដុំ! ​បើអ៊ីចឹង អ៊ីចេះទៅចុះ ឯងទៅ​យកឆ្កែ​របស់ឯង​ឱ្យមក​ខាំ​ប្រពន្ធ​ខ្ញុំវិញចុះ ដើម្បី​ឱ្យបាន​រួចគ្នា។ ឯងចង់​ឱ្យឆ្កែឯងខាំ​ច្រើន​ចង្កូម​​ក៏​បានដែរ កុំឱ្យឯង​ចាញ់ប្រៀប។

បុរស៖ អុញ៎...មេចចេស៎

បោះពុម្ព

មិនយល់ពីស្ថានភាព

អ្នកឯកទេស​ក្រុមហ៊ុនទឹកក្រូច​ម្នាក់​ត្រូវបានបញ្ជូនទៅ​ប្រទេសចិន ដើម្បី​ឃោសនា​អំពី​ផលិតផល​​ទឹកក្រូច​របស់ក្រុមហ៊ុន។ ប៉ុន្តែ​ដោយ​មិនចេះ​ភាសាចិន អ្នកឯកទេស​នោះ​​ប្រើ​រូបភាព​៣​ ជំនួស​ឱ្យ​ការសរសេរ​ជា​អក្សរ។

រូបភាព​ទី១៖ ​នៅខាងឆ្វេងដៃ គូរ​អំពី​បុរស​ម្នាក់​ដើរអូសជើង​​កណ្ដាល​សមុទ្រខ្សាច់​​ក្ដៅ​ស្ទើរស្លាប់ មើលទៅ​ដូចជា​មិនសល់​​កម្លាំង​កំហែង​ក្នុងខ្លួន​ និង​កំពុងស្រេកទឹក​យ៉ាងខ្លាំង។

រូបភាព​ទី២៖ គូរ​រូប​បុរស​នោះ​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ។

ចំណែក​រូបភាព​ទី៣៖ នៅ​ខាងស្ដាំ​បង្អស់ គូរ​រូប​បុរស​នោះ​សើច​ក្អាកក្អាយ សប្បាយចិត្ត និង​មានកម្លាំង​កំហែង​ឡើងវិញ។

ន័យ​របស់​រូបភាព​ទាំង៣ចង់បង្ហាញថា "ទោះជា​កំពុងហេវហត់​យ៉ាងណា​ក៏ដោយ ឱ្យតែ​បានផឹក​ទឹកក្រូច របស់​ក្រុមហ៊ុន​ខាងលើ នឹងមាន​កម្លាំង​ឡើងវិញ​ភ្លាម​មួយរំពេច"

ទោះជាយ៉ាងណា មួយឆ្នាំ​ក្រោយ មិនត្រឹមតែ​មិនអាច​បង្កើន​ការលក់ផលិតផល​​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ​ ប៉ុណ្ណោះ​ទេ គឺ​លក់​លែងដាច់​សោះ​តែម្ដង រហូតដល់​អ្នកឯកទេស​រូបនោះ ត្រូវ​ក្រុមហ៊ុន​បណ្ដេញចេញពីការងារ​​ដោយសារតែ​ធ្វើឱ្យ​ក្រុមហ៊ុន​​ខាតបង់​ច្រើនពេក។ មាន​មនុស្ស​មួយ​ចំនួន​នឹក​ឆ្ងល់ ព្រោះ​បើពិនិត្យ​រូបភាព​ឃោសនា សមតែ​ទឹកក្រូច​លក់ដាច់​ណាស់ ចុះ​ហេតុ​យ៉ាងម៉េច​ក្ស័យធន? ឮ​ដូច្នេះ​អ្នកឯកទេស​ដែលត្រូវ​បណ្ដេញពីការងារ និយាយ​យ៉ាង​ស្រងូតស្រងាត់​ថា៖ មកពីខ្ញុំ​មិនយល់​អ្វីសោះ។ ខ្ញុំ​មិនត្រឹមតែ​មិនចេះ​ភាសាចិន​ប៉ុណ្ណោះទេ ថែមទាំង​មិនបានដឹងថា អក្សរចិន​អាន​ពីស្ដាំទៅឆ្វេង​ទៀតផង ហេតុនេះ​ រូបភាព​ឃោសនា​របស់ខ្ញុំ ក៏​គេ​មើល​ពីស្ដាំទៅឆ្វេង​ដែរ គឺ​គេ​មើលទៅ​ "អ្នក​កំពុងសប្បាយ​មានកម្លាំងកំហែង បន្ទាប់ពី​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ នឹងក្លាយជា​អ្នកបាក់កម្លាំង​រហូតដល់​ដើរ​អូសជើង ព្រោះ​ហេវហត់​ពេក​លើកជើង​លែងរួច"

បោះពុម្ព

សន្និសិទនារីពិភពលោក2020

ការប្រារព្ធពិធី សន្និសិទនារីពិភពលោកបានចាប់ផ្តើមឡើង យ៉ាងអធិបអធមបំផុត ដែលមានសមាជិកតំណាងនារី​មកពីជុំវិញពិភពលោកបានចូលរួម។ នៅក្នុងសន្និសិទនោះ មានការជជែក​វែកញែក តស៊ូមតិជាច្រើន​ ។ ដូចនេះសូមលោកអ្នក ចូលរួមស្តាប់សន្តរកថាក្នុងពិធីសន្និសិទនារីពិភពលោកជាមួយកំពង់ស្ពឺដូចតទៅ៖

តំណាងនារីទី១: ដូចដែលយើងបានឯកភាពគ្នា ដែលត្រូវក្លាហានតស៊ូជាមួយស្វាមី ពេលត្រលប់ទៅវិញ ខ្ញុំបានប្រាប់ប្តីខ្ញុំថា ពីថ្ងៃនេះទៅ ខ្ញុំនឹងមិនដាំស្លទៀតទេ គាត់ត្រូវតែចេះជួយធ្វើការផ្ទះផង។ ថ្ងៃទី១ គ្មានលទ្ធផល។ ថ្ងៃទី២ កន្លងផុតទៅ ក៏មិនឃើញប្រែប្រួលអ្វី ដល់ថ្ងៃទី៣ ប្តីខ្ញុំបានចូលចង្ក្រាន រួចគាត់ធ្វើម្ហូបបានយ៉ាងឆ្ងាញ់។ សន្និសិទទះដៃប្រាវៗ។

តំណាងនារីទី២: ខ្ញុំក៏ចឹងដែរ ខ្ញុំប្រាប់គាត់ថា ខ្ញុំមិនបោកខោអាវឲ្យគាត់ទៀតទេ! តើអ្នកទាំងអស់ជឿទេ? រំលង៣ថ្ងៃ គាត់ថែមទាំងជួយបោកខោអាវឲ្យខ្ញុំថែមទៀតផង។ ធ្វើបានល្អ! ស្នូរទះដៃទាន់ឮខ្លាំងជាងមុន។

តំណាងនារីទី៣: ខ្ញុំបានប្រាប់ប្តីខ្ញុំថា ខ្ញុំនឹងមិនសំអាតផ្ទះទៀតទេ គាត់ត្រូវតែចេះជួយ។ ថ្ងៃទី១ ខ្ញុំមិនឃើញអ្វីប្លែកនោះទេ។ ថ្ងៃទី២ ក៏មិនទាន់ឃើញអ្វី.... ប៉ុន្តែដល់ថ្ងៃទី៣ ខ្ញុំមើលឃើញព្រាលៗ បន្ទាប់ពីភ្នែកខ្ញុំ អន់ហើមមក!។

ហ៊ូៗហ៊ូៗ...!!

បោះពុម្ព

តម្រាការពារប្រុសព្រាន

នាយឆើត ជាប្រុសសង្ហាមួយរូប ដែលជានិច្ចជាកាលតែងតែ បោកប្រាស់ស្រីៗជាច្រើន ដើម្បីតែការសប្បាយមួយគ្រាៗ របស់គាត់។

រាល់នារីដែលនាយឆើត តាមញ៉ែគឺមិនដែលបរាជ័យម្នាក់ឡើយ គឺប្រាកដជាបានឈានដល់ជោគជ័យដែលគាត់ប៉ងប្រាថ្នា ។ ប៉ុន្តែសម្រាប់កញ្ញាលីដា

ជាស្រីម្នាក់ដែល ធ្វើអោយនាយឆើតទទួលស្គាល់ពាក្យថាបរាជ័យក្នុងជីវិត។ តើមានអ្វីកើតឡើង សម្រាប់នាយឆើត និងកញ្ញាលីដា???

កំសាន្តផ្សេងៗ...