បោះពុម្ព

អ្នកណា ជា ឪ វា!

ក្រុមគ្រួសារមានការពិបាកចិត្ត ដោយកូនអាយុបាន៣ឆ្នាំ ហើយនៅ   តែពុំចេះនិយាយ។
តែពេលវាចេះនិយាយសែនចំលែក វាចេះហៅយាយ ស្រាប់តែព្រឹកយាយស្លាប់​។ ​វាចេះហៅ តាស្រាប់តែស្អែកឡើងតាស្លាប់! ឳពុកវាខំបន់ស្រន់   កុំអោយវាចេះ  ហៅពាក្យ ឳ!

រំលងបាន ប៉ុន្មានថ្ងៃ វាចេះ ហៅឈ្មោះឳទៀត   ឳវាសែនពិបាកចិត្ត ព្រោះគិតថាខ្លួននឹងត្រូវស្លាប់ ថ្ងៃស្អែក! គាត់ក៏ហៅមិត្តភក្តិ   មកដើរលេង   ចូលបារ   ស៊ីផឹកជាកិច្ច លាគ្នា។
ពេលថ្ងៃកំណត់មកដល់ ឳពុកបែរជា  មិនស្លាប់ តែបែរជា ស្លាប់បុរសនៅទល់មុខផ្ទះទៅវិញ! ឳវា អផង ពោលរអ៊ូៗ! ដោយខឹងថា "តើអញជាឳវា ឬ បុរសនោះជាឳវា?
ហេងវិញកុំអីអញ មិនបានឃើញពន្លឺថ្ងៃ តទៅទៀតទេ!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke