បោះពុម្ព

កុំខឹងខ្លាំងពេក លោកថៅកែ!

ថៅកែ​ក្រុមហ៊ុន​ម្នាក់ ដើរ​ត្រួតពិនិត្យ​ទំនិញ នៅ​ក្នុង​ឃ្លាំង នៅ​ពេល​នោះ ​គាត់​ឃើញ​កម្មករ​ម្នាក់កំពុង​តែ​ ពួន​នៅ​ទីនោះ  មើល​ទស្សនា​វ​ដ្ថី ​ ថៅកែ​ខឹង​តូង  មួយ​រំពេច  រួច​ក៏​សួរ​កម្មករ​នោះ​ថា៖
"ប្រាក់ខែ​ឯង មួយ​ខែ​ប៉ុន្មាន?"

កម្មករ៖ ​"១០០​ដុល្លា​លោក!"
ថៅកែ​៖ លឺ​ដូច្នេះនោះ​ ក៏​ហៅ មេការ និង ​អ្នក​គណនេយ្យ មក​ជួប!
ថៅកែ៖ គណនេយ្យ! ឆាប់​យក​លុយ ១០០​ដុល្លា បើក​អោយ​វា ហើយ​ឈប់  ​អោយ​វា​មក ធ្វើការ​នៅ​ទី​នេះ​ទៀត។

មេការ៖ ប៉ុន្តែ ! គេ​ជា​...!
ថៅកែ៖ ឈប់​និយាយ! (គាត់​គំហក​ អោយ​មេការ)
កម្មករ​ម្នាក់​នោះ បាន​ទទួល​លុយ ១០០​ដុល្លា​ ដើរ​ចេញ​ដោយ ទឹកមុខ​ញញឹមញញែម។
ថោ​កែ៖ ងាក​ទៅ​សួរ​មេការ ! និយាយ​អ​ញ្ចឹ​ង​  អា​ម្នាក់​អម្បាញ់មិញ វា​ធ្វើការ​នៅ​ផ្នែក​ណា​ដែរ
មេការ៖ បាទ! លោក​ថៅកែ  វា​ជា​បុគ្គលិក​ជ​ញ្ចូ​ន​ឥ​វ៉ា​ន់   មក​ពី​ក្រុមហ៊ុន​ផ្សេង វា​ទើបតែ​យក​ទំនិញ មក​ដល់​ក្រុមហ៊ុន​យើង អម្បាញ់មិញ​នេះ!
ថៅកែ៖ ចប់ប្រដោយ! ​ខាត​អស់ ១០០​ដុល្លា​រ!​

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke