បោះពុម្ព

សូម​ឱ្យ​ខ្ញុំ​ភ័យ​លួស​ព្រលឹង ​ប៊ិះ​នឹង​ស្លាប់!

មាន​ស្ត្រី​ម្នាក់ ត្រូវ​ប្តី​បោះបង់​ចោល​ដោយសារ ប្តី​ទៅ​មាន​ប្រ​ព​ន្ឋ​ចុង នាង​ឈឺចាប់​ណាស់ ដើរទៅ​លើ​ស្ពាន​មួយ​ស្ងាត់ ដើម្បី​សំលាប់​ខ្លួន នៅ​ពេល​នោះ​ ស្រាប់តែ​នាង​បានឃើញ​ ដប​មួយ អណ្តែត​មក នាង​ក៏​រើស​ដប​នោះ រួច​បើក​ឆ្នុក​ចេញ​មក ស្រាប់តែ​មាន​អា​រក្ខ ​មួយ​ចេញ​មក ពីក្នុងដប។

អារក្ខ៖ "អរគុណ​ដែល​នាង បាន​ដោះ​លែង​ខ្ញុំដើម្បី​តបស្នង​សងគុណ​នាង​វិញ ខ្ញុំ​នឹង​ឱ្យ ក្តី​ប្រាថ្នា​ដល់​នាង​៣ ប៉ុន្តែ​រាល់​ក្តី​ប្រាថ្នា​នីមួយៗ ប្តី​របស់​នាង​ត្រូវ​ទទួល​បាន​លើស​នាង​ ២​ដង"។

ស្ត្រី៖ ហេតុ​អ្វី បានជា​អ​ញ្ចឹ​ង?

អារក្ខ៖ "ព្រោះ​នេះ​ជា​ការ​រៀបចំ​របស់​ទេវតា"អា​រ័ក្ស​ឆ្លើយ ។​

ស្ត្រី៖ ខ្ញុំ​ចង់បាន​លុយ ១​លាន​ដុល្លារ​ ស្រាប់តែ​លុយ ១​លាន​ដុល្លា​រ ស្ថិត​ក្នុង​ដៃ​របស់​នាង​ភ្លាម តែ​នៅ​ខាង​ប្តី​របស់​នាង​ទទួល ​បាន ២​លាន​ដុល្លា​លើស​នាង​ទៅ​ទៀត​

អារក្ខ៖ នាង​អាច​សុំ​ប្រា​ថា្ន​ទី ២​បន្ត​ទៀត​

ស្ត្រី៖ ខ្ញុំ​សូម​របស់​ដែល​មាន​តំលៃ​លើសគេ លើ​លោក​នេះ​ ស្រាប់តែ​មាន​ពេជ្រ ១​គ្រាប់​យ៉ាង​ធំ នៅ​ចំពោះ​មុខ​នាង ហើយ​ប្តី​របស់​នាង​ក៏​បាន​ទទួល ​ពេជ្រ ១​គ្រាប់​ធំ​លើស​នាង​ទៅ​ទៀត។ ​នាង​ក៏​បន្ត​សុំ​ នូវ​បំណងប្រាថ្នា​ទី ៣

ស្ត្រី៖ សូម​ឱ្យ​ខ្ញុំ​ភ័យ​លួស​ព្រលឹង ​ប៊ិះ​នឹង​ស្លាប់!

ដោយ៖ វណ្ណៈ

ប្រភព៖ khmerjoke