បោះពុម្ព

កំពង់ស្ពឺ៖ ដើម្បីឆ្លើយតបតម្រូវការដល់ការពារសុវត្តិភាព និងសន្តិសុខសណ្តាប់​ធ្នាប់សារធារណៈ​ក្នុងកំឡុង​ពេលការ​បោះឆ្នោត​តំណាង​រាស្រ្តនីតិកាលទី៥នា ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ នៅទីបញ្ជាការ​ដ្ឋា​ន​ប្រតិបតិ្តការ​សឹករង​កំពង់ស្ពឺ បាន​រៀបចំ​សន្តិសុខស្តីពីការបោះឆ្នោត និងអប់រំ​ក្រមសីលធំ៏​ដល់​ពល និងនាយ​ទាហា​ទូទាំង​ខេត្ត។ ដោយ មានការចូលរួម ពីលោក​ឧត្តមសេនីយ៏ត្រី ឈឹម ប៊ុនធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​​កំពង់ស្ពឺ និងកង​កំលាំង​មកពីគ្រប់​ស្នាក់ការ​ក្រុង​ស្រុក​ទូទាំង​ខេត្ត។

លោកឧត្តមសេនីយ៏ត្រី ឈឹម ប៊ុនធឿន បានលើកឡើងថា​គ្រប់​ចំណុច​ដែលបានលើក​ឡើង​ និងឲ្យ​អនុវត្តនា​ពេលនេះ​គឺស្រប​តាម​រដ្ឋ​ធម្មនុញ​​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​ច្បាប់ស្តីពី​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្រ្ត​ដែល​និយាយ​ជារួម​អំពី​ក្រមសីលធម៏ ចំពោះ​កង​យោធ​ពលខេមរភូមិន្ទ កង​នគរ​បាល​​ជាតិ និងកង​រាជ​អាវុធ​ហត្ថ ដែលមាន​វត្តមាន​ក្នុង​មណ្ឌល ឬនៅជុំវិញ​បរិវេណ​កន្លែង​បោះឆ្នោត​ដែល​ផ្តល់​សិទ្ធដោយ គ.ជ.ប។

លោកមេបញ្ជាការបន្តថា កងកំលាំង​ជាកំលាំង​អព្យាក្រិត​មិន​ប្រកាន់​បក្សនយោបាយ​ណាឡើយ និងមានតួ​នាទី​ក្នុង​ការពារ​សន្តិ​សុខ​​សណ្តាប់ធ្នាប់​សាធារណៈ​ទូទៅ​ដែល​មក​ចូល​រួមការ​បោះ​ឆ្នោតនាឪកាសនោះ។មិនតែប៉ុណ្ណោះកងកំលាំង ត្រូវ​ការ​ពារគ្រប់​សកម្មជន នយោ​បាយ​មកពី​គ្រប់​គណៈបក្ស​ដែល​មានវត្ត​មាន​នៅ​ទូ​ទាំងខេត្ត។

          តមកលោកក៏បានដាស់ទឿនដល់កងកំលាំងទាំងអស់ ត្រូវហូប​សា្អត ផឹកស្អាត រស់នៅស្អាត និងបានធ្វើពលកម្ម​សំអាតក្នុង​បរិវេណទី​បញ្ជាការ​ដ្ឋានតំបន់​ប្រតិបតិ្ត​ការសឹក​រងផងដែរ៕