បោះពុម្ព

ថ្មីៗនេះ ​យុវជន៤៨នាក់​មក​ពី​តាម​ក្រុង ស្រុក​ទាំង៨ របស់​ខេត្តកំពង់ស្ពឺ បានទទួល​ការបណ្តុះបណ្តាល ភាពជា​អ្នកដឹកនាំ សំរាប់​បន្តវេន​ដឹកនាំ​តាម​ភូមិ ឃុំ ស្រុក របស់ខ្លួន​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ព្រមទាំង​មានការ​អភិវឌ្ឍន៍​រីកចំរើន​តាម​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​បំពេញភារកិច្ច។ ក្រោម​អធិបតីភាព ឯកឧត្តម សត្យា វុ​ធ  ប្រធាន​ប្រចាំការ​អចិ​ន្ត្រៃ​គណៈកម្មាធិកា គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ស្ពឺ ឯកឧត្តម សរ សុ​ពុ​ត្រា អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​អតីតយុទ្ធជន ឯកឧត្តម ទុយ ស៊ី​ផាន់ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវ។

  •         ឯកឧត្តម សត្យា វុ​ធ ប្រធាន​ប្រចាំការ​អចិ​ន្ត្រៃ​គណៈកម្មាធិកា គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ស្ពឺ បន្ទាប់ពី​មានមតិ ស្វាគមន៍ រួចមក ឯកឧត្តម មានប្រសាសន៍​លើកឡើង ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នោះ​ថា៖ ភាពជា​អ្នកដឹកនាំ  នៅក្នុ្ង​ង​សង្គម គឺជា​បណ្តុំ​ក្រុម​នៃ​មិត្តភក្តិ​និង​មនុស្ស​ដែល​ស្គាល់គ្នា ក្នុង​ការកសាង​បណ្តាញ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព មានន័យថា អ្នក​តែងតែមាន​ទំនាក់ទំនង​ល្អ​ក្នុង​ការជួយ​ប្រជាពលរដ្ឋ នឹង​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​សម្រាប់ សង្គម ក៏ដូចជា​ខ្លួនឯង​ផ្ទាល់​ផងដែរ។ ហើយ​ភាពជា​អ្នកដឹកនាំ មានន័យថា៖ យើ​ត្រូវ​ប្រើ​វិធីសាស្ត្រ​យ៉ាងណា​ដើម្បី​ទទួល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន។ អ្នកដឹកនាំ​ត្រូវមាន​គុណធម៌ ត្រូវមាន​ចរិយា​សម្បត្តិ​ល្អ ក្នុង​ការជួយ​អភិវឌ្ឍន៍​សង្គម ឲ្យ​កាន់តែ​មាន​ភាព​រីកចំរើន។ ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​អស់​សមត្ថភាព ត្រូវ​ដឹង​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ត្រូវខិតខំ​គៀងគ​រក​មូលនិធិ ពី​តាម​បណ្តា​មជ្ឈដ្ឋាន​នានា មក​អភិវឌ្ឍន៍​ក្នុងភូមិ ឃុំ ស្រុក ដើម្បី​ឆ្លើយ​តម​ទៅ​និង​តម្រូវការ និង​ភាព​ចាំ​បាប់​របស់​ប្រជាពលរដ្ឋ។

កិច្ច​បន្ត​ឯកឧត្តម សរ សុ​ពុ​ត្រា អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​អតីតយុទ្ធជន បានធ្វើ​បទ​បង្ហាញ ដល់​សិក្ខាកាម អំពី​ភាពជា​ដឹង​នាំ ដែលមាន​រយៈពេល​ពេញ១ថ្ងៃ៕

អានព័ត៌មានបន្ថែមស្តីពី៖ ឯ.ឧ.សឿ សុខណាល់ អញ្ជើញជាអធិបតីបើកបវេសកាឆ្នាំសិក្សា ២០១៤-២០១៥សាលាអនុវិទ្យាតាំងទន្លេ និង ឯកឧត្តម តុង សេង ចូលរួមបើកវគ្គបណ្តុះបណ្តាលការរៀបចំលក្ខណៈវិនិច្ឆ័យដំណើរការល្អ និងដំណើរការវាយតម្លៃសមត្ថភាពសាខា