បោះពុម្ព

ចុង​សប្តាហ៍ថ្មីៗនេះ នៅ​វត្ត តាំង​ពោធិ៍  ឃុំ ប្រាំបី​មុម  ស្រុក​ថ្ព​ង់ ខេត្តកំពង់ស្ពឺ បាន​បើក​វេទិការ​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ត្រួតពិនិត្យ  គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ប្រជាពលរដ្ឋ​ដែល​កើតឡើង​តាម​មូលដ្ឋាន។ ក្រោម​អធិបតីភាព ឯកឧត្តម ភោគ សុវណ្ណ​រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួង​ឧស្សា​កម្ម សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ស្រុក​ថ្ពង និង​ប្រតិភូ​ក្រសួង​អប​ដំណើរ ព្រមទាំង​មាន​ពី​តំណាង មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ក្នុង​ឃុំ ប្រាំបី​មុម សរុប​ចំនួន៤៧៥នាក់ ស្ត្រី២៤៣នាក់។

       ឯកឧត្តម ភោគ សុវណ្ណ​រិ​ទ្ធ មានប្រសាសន៍​ក្នុង​ពិធី​បើក​វេទិកា​នោះ​ថា៖ការរៀបចំ​វេទិការ​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​មាន​សារៈសំខាន់​ណាស់ គឺ​ថ្នាក់ដឹកនាំ​បាន ដឹង​ពី​បញ្ហា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ផ្ទាល់ និង​រក​ឲ្យ​ឃើញ​ភាព​អសកម្ម​របស់​ស្ថាប័ន​អង្គភាព​នានា។ ហើយ​ដោះស្រាយបាន​ទាន់ពេលវេលា​រាល់​បញ្ហា និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធិភាព​ស្របតាម​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣របស់​រដ្ឋាភិបាល​កម្ពុ​ជា។

       ប្រជាពលរដ្ឋ​បានលើកឡើង​យ៉ាង​ផុលផុស​នូវ​អ្វីដែល​កើតមានឡើង​នៅតាម​មូលដ្ឋាន របស់​ពួកគាត់។ ក្នុងនោះ​រួមមាន​ចំនួន៧ករណី៖
១.ប្រជាពលរដ្ឋ​លើកឡើង ការ​ឈួ​ស​ឆាយ​ពង្រីក​ផ្លូវ៤៤ របស់​ក្រុមហ៊ុន​ចិន ប៉ះ​ពល​ផ្ទះសំបែង​ពួកគាត់។

 ២.បញ្ហា​ភ្លើង​អគ្គីសនី ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ត្រោក​លើកឡើងថា ដាក់​បង្គោល​ភ្លើង​ហើយ​គ្មាន​ភ្លើង​ប្រើប្រាស់។

៣.បញ្ហា ស្ពាន​ឆ្លងកាត់​ស្ទឹង​ប្រវែង៦០ម៉ ពី​នៅ​ភូមិ​ត្រពាំង​ក​ត្រោក ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង កំពង់ស្ពឺ ឆ្លងកាត់​ទៅ​ខេត្តកំពង់ឆ្នាំង។

៤.ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ និង​គណៈអធិបតី ជួយ​រក​យុ​ទ្ធិ​ធម៌ ដោយ​កូន​របស់​ពួកគាត់ ត្រូវ​តុលាការ​កាត់ក្តី ឲ្យ​ក្រុមគ្រួសារ៥០០០$ ជា​ផ្នូ​និង​ការដោះលែង​កូន​គាត់៕     

អានព័ត៌មានបន្ថែមស្តីពី៖ យុវជន៤៨នាក់ចូលរៀនវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និង កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​អនុវត្ត​លទ្ធផល​កម្ម​ឆ្នាំ២០១៤ និង​ការកសាង​ផែនការ​លទ្ធកម្ម​ឆ្នាំ២០១៥