បោះពុម្ព

អ្នកទោស​២​នាក់ អង្គុយ​ជជែក​គ្នា​នៅ​ក្នុង​គុក ...
អ្នកទោស​ទី ១៖ ឯង​ជាប់គុក​ពី​បទ​អ្វី​ដែរ?
អ្នកទោស​ទី ២៖ លួច​គោ។
អ្នកទោស​ទី ១៖ ជាប់គុក​ប៉ុន្មាន​ឆ្នាំ?

 


អ្នកទោស​ទី ២៖ ៥​ឆ្នាំ​...​ចុះ​ចំណែក​ឯង​វិញ?
អ្នកទោស​ទី ១៖ ប្លន់​សម្លាប់ ...​ជាប់គុក ៥០​ឆ្នាំ ! ចុះបើ​រួច​ពី​គុក ឯង​គិត​រកស៊ី​អ្វី​ដែរ?
អ្នកទោស​ទី ២៖ ធ្វើ​ចម្ការ ចិញ្ចឹម​មាន់​ទា គោក្របី នៅ​តាម​ជនបទ ឈប់​ដើរ​លួច​គេ​ហើយចុះ​ចំណែក​ឯង​វិញ គិត​រកស៊ី​អ្វី​ដែរ?
អ្នកទោស​ទី ១៖ ពេល​នេះ​ខ្ញុំ​អាយុ ៥០​ឆ្នាំ   ទៅ​ហើយ ពេល​ចេញពី​គុក​...​អាយុ ១០០ ឯង​ចង់អោយ​ខ្ញុំ​រក​ស៊ីអ្វី​ទៀត​ទៅ!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke