ថ្ងៃទី២៤ ខែវិច្ឆិកា ២០១៤ នៅបរិវេន វត្តបរសេដ្ឋ ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺបានប្រារព្វពិធីចែកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត ដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ គ្រួសារពលី ចំនួន៩៩៧គ្រួសារ មកពីឃុំទាំង១៥ នៃស្រុកបរសេដ្ឋ។ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ អភិបាល អភិបាលរងស្រុក និងសមាជិកក្រុមប្រឹក្សាស្រុក។
លោក ណុប គឹមស្រ៊េង អភិបាលស្រុកបរសេដ្ឋ បានធ្វើសន្ទរកថាស្វាគមនិងរាយការណ៏អំពីភាពរីកចំរើន អភិវឌ្ឍន៏លើគ្រប់វិស័យរួចមក។
ឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសំណេះសំណាល និងនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងបីពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែយកចិត្តទុកដាក់ពីជីវភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាកានយោបាយឡើយ។
ឯកឧត្តម ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តអាណិតស្រលាញ់ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងគៀងគររកមូលនិធិដើម្បីឆ្លើយតបទៅ វិស័យមនុស្សធម៌ដល់ជនពិការ មនុស្សចាស់ជរា អ្នកផ្ទុកមេរោគអេដ៏ និងអ្នកជួបប្រទះការខ្វះខាតនិងជនងាយរងគ្រោះជាដើម។
ឯកឧត្តម បានលើកឡើងទៀតថា ការរីកចំរើន អភិវឌ្ឍន៏ ផ្លូវ ថ្នល ស្ពាន ទឹក ភ្លើង ដោយប្រមុខរដ្ឋាភិបាលខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាបម្រើជួនជាតិមាតុភូមិ។ ហើយឯកឧត្តមបានផ្តាំផ្ញើដល់ជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវទប់រាល់ ការលេងល្បែងស៊ីសង គ្រប់ប្រភេទ ជួញដូរផ្លូវភេទ គ្រឿងញ្ញៀន និងសូមអាជ្ញាធរត្រូវពង្រឹងច្បាប់ចរាចរណ៏ដើម្បីកាត់បន្ថយអត្រាស្លាប់និងរងរបួស។ នៅទីបញ្ចប់ឯកឧត្តមបានចែកអំណោយដល់ប្រជាពលរដ្ឋទាំង៩៧៣គ្រួសារក្នុងមួយគ្រួសារៗទទួលបានអង្ករ៣៥គីឡូក្រាម មុង០១មី០១ ភួយ០១ កាធុនដាក់ទឹក០១ និងថវិកា ចំនួន១ម៉ឺនរៀល។ ក្នុងនោះអង្គភាពរៀបចំសណ្តាប់ធ្នាប់មាននគរបាលបាន១០ម៉ឺនរៀល កងរាជអាវុធហត្ថបាន១០ម៉ឺនរៀល និងប្រគេនព្រះចៅអធិការវត្ត នូវ អង្ករ៥០គីឡូក្រាម និងថវិកាចំនួន១០ម៉ឺនរៀន៕
អានព័តមានបន្ថែមស្តីពី៖ពិធីចែកអំណោយមនុស្សធម៌ដល់គ្រួសារទីទល់ក្រខ្វះស្បៀង១៦៧គ្រួសាររបស់កាកបាទក្រហមកម្ពុជា និង ពិធីចែកអំណោយមនុស្សធម៌១៥៥គ្រួសាររបស់កាកបាទក្រហមកម្ពុជា