បោះពុម្ព

កំពង់ស្ពឺៈកងកំលាំង​ប៉ូ​លី​ស៏​ចរាចរ​ណ៏​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ជា​រាល់ថ្ងៃ​គេ​បាន​សង្កេតឃើញថា​ពួកគាត់​បាន​ប្រើប្រាស់​កំលាំង​ក្នុងកា​រិ​យា​ល​យ័​ចរាចរ​ណ៏​ចុះជួយ​ចម្លង​ឆ្លងផ្លូវក្មួយៗដែលជា​សិស្សសាលា​បឋមសិក្សា​សន្តិភាព​ស្ថិត​លើផ្លូវ​ជាតិ​លេខ៤ក្នុង​សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​ទង្វើ​នេះ​ត្រូវបាន​លោកគ្រូ​អ្នកគ្រូ​រួមទាំង​អាណា​ព្យា​ល​សិស្ស​មានការ​ត្រេកអរ​និង​កោត​ស​សើរ ។

លោក​វិ​រ​សេនី​យ៏​ត្រី សាយ ប៊ុន​ថុល នាយ​កា​រិ​យា​ល​យ័​ចរាចរ​ណ៏​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹងថា​តប​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនី​យ៏​ស្នងការ​តាមរយះ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ម៉ែន មុត ស្នងការរង​និង​ជា​នាយ​កា​រិ​យា​ល​យ័​កណ្តាល សណ្ត​ប់​ធ្នាប់ ក្រុម​ជំនាញ​ចរាចរ​ណ៏​បាន​ពង្រាយ​កំលាំង​ជា​រៀងរាល់ថ្ងៃ​ជួយ​ដល់ សាលាបឋមសិក្សា​សន្តិភាព ក្នុង​ការងារ​ជូនក្មួយៗឆ្លងផ្លូវ​ដើម្បី​ធានា​មិន​ឲ្យ​មាន គ្រោះ ថ្នាក់​ចរាចរ​ណ៏​ជាយថាហេតុ​ណាមួយ ដល់​សិស្ស ។

នាយ​កា​រិ​យា​ល​យ័​ចរាចរ​ណ៏​ចុះ​ផ្ទាល់​បាន​បញ្ជាក់ថា ជា​រៀងរាល់​ចាប់ពី​ថ្ងៃ​ច​ន្ទ័ ដល់​ថ្ងៃ​សុក្រ កំលាំង​ជំនាញ​បានមក​កាន់​មុខ​សាលា​សាលាបឋមសិក្សា​សន្តិភាព​ចាប់ពី​ម៉ោង ៦ និង ០០នាទី​ព្រឹក​ដើម្បី​សម្រួល​និង​ដឹក​ដៃ​សិស្ស​ឆ្លង​ផ្លូវជាតិ​លេខ៤ ចូលរៀន​ដែលមាន​ចរាចរ​ណ៏​យ៉ាង​មមាញឹក​ពី​សំណាក់​យានយន្ត​ជាច្រើន។ លុះដល់​ម៉ោង​ប្រមាណ​ជាង​ម៉ោង១១ កំលាំង​ជំនាញ​ក៏បាន​មកជួយ​ចម្លងក្មួយៗ ខ​ណះ​ពួកគេ​ចេញពី​រៀន​វិញ ។

លោកស្រី ហ៊ុយ ចំរើន នាយិការ​សាលាបឋមសិក្សា​សន្តិភាព​បាន​ប្រាប់​ឲ្យ​ដឹងថា សិស្ស​សរុប​របស់​សាលាបឋមសិក្សា​សន្តិភាព​មាន​ចំនួន ៦៥៩ នាក់ ភាគច្រើន ជា​សិស្ស​ដែល​នៅ​វ​យ័​ក្មេង ហើយ​មួយ​ភាគ​ធំ​មាតា​បី​តា​ពួកគេ​ផ្ទាល់​ជា​អ្នក​ជូន​ពី ផ្ទះ​មកកាន់​សាលារៀន តែ​នៅពេល​ឆ្លងផ្លូវ​តែងតែ​ជួប​ការលំបាក​កាលពី​កន្លងមក មិនទាន់បានបងៗសមត្ថកិច្ច​ចរាចរ​ណ៏​ជូន ។

លោកស្រី​បានបញ្ជាក់​ទៀតថា មកដល់ពេលនេះ​លែងមាន​បញ្ហា​គ្រោះថ្នាក់ ច​រា ចរ​ណ៏​ទៀតហើយ​ដោយសារ​រាល់ពេល​ឆ្លងផ្លូវ​បានបងៗសមត្ថកិច្ច​ជួយ​ធ្វើចរាចរ​ណ៏​រាល់​ម៉ោង​ចេញ​និង​ចូល​របស់​សិស្ស ។

មាតា​បី​តា​សិស្ស​ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ​បាន​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​ប៉ូ​លី​ស៏​ចរាចរ​ណ៏​ខាងលើ​ដែល​កន្លងមក​ពួកគាត់​ធ្លាប់​ជួប​បញ្ហា​យ៉ាងខ្លាំង​រឿង​ជូនកូនៗឆ្លងផ្លូវ​ដោយ​ភាព​មមាញឹក​របស់​យាន​យន្ត ៕ច្បារមន

អានព័ត៌មានបន្ថែមស្តីពី៖ ឯកឧត្តម អ៊ូ សំអួន ចុះពិនិត្យការរដ្ឋានសាងសងផ្លូវ១ខ្សែនៅស្រុកសំរោងទង