អត្ថបទ

បោះពុម្ព
សន្ធិ​សញ្ញា ស្ដីពី​គោល​ការណ៍ ដើម្បី​ដំណោះស្រាយ​ព្រំដែន​រវាង សាធារណ​រដ្ឋប្រជា​មានិត​កម្ពុជា និងសាធារ​ណរដ្ឋ​សង្គម​និយម​វៀតណាម ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣

សន្ធិសញ្ញា ស្ដីពីគោលការណ៍ ដើម្បីដំណោះស្រាយព្រំដែនរវាង
សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣

 

 

ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និង ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដោយមានបំណងពង្រឹង និងពង្រីកឥតឈប់ឈរ នូវទំនាក់ទំនង ពិសេសរវាងកម្ពុជា និងវៀតណាម លើមូលដ្ឋានគោរពទៅវិញទៅមក នូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី នៃរដ្ឋនិមួយៗ និង បង្កើនយុទ្ធសាមគ្គីភាព និងការជួយ ឧបត្ថម្ភគ្នា ក្នុងគ្រប់វិស័យដើម្បីភាពសំបូររុងរឿង នៃរដ្ឋនិមួយៗ និងដើម្បីសុភមង្គលនៃ ប្រជាជនខ្លួន។

ដោយអនុវត្ដប្រការ ៤ នៃសន្ធិសញ្ញា សន្ដិភាព មិត្ដភាព និងសហប្រតិបត្ដិការរវាង សាធារណរដ្ឋប្រជាមានិត កម្ពុជា និងសាធារណរដ្ឋ​សង្គម​​និយមវៀតណាម ដែលបាន ចុះហត្ថលេខានាថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ សំដៅកសាងព្រំដែន សន្ដិភាព និងមិត្ដភាព ស្ថិតស្​ថេរ​រវាង​រដ្ឋទាំងពីរ។

បានសំរេចចុះហត្ថលេខា លើសន្ធិសញ្ញានេះ ហើយក្នុងគោលបំណងនោះ បានចាត់តាំង ជាតំណាងពេញសិទ្ធិ រៀងខ្លួននូវ ៖

- ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ៖ រដ្ឋមន្ដ្រីការបរទេស នៃសាធារណរដ្ឋ ប្រជាមានិត កម្ពុជា ហ៊ុន សែន

-ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៖ រដ្ឋមន្ដ្រីការបរទេស នៃ សាធារណរដ្ឋសង្គមនិយម វៀតណាម ង្វៀន កឺថាច់ តំណាងពេញសិទ្ធិទាំងនេះ បន្ទាប់ពីបាន ឧទ្ទេសនាមទៅវិញទៅមកនូវលិខិតប្រទានសិទ្ធិ របស់ខ្លួនដែល ត្រូវបាន ទទួលស្គាល់ថា ត្រឹមត្រូវតាមច្បាប់ បានព្រមព្រៀងគ្នាដូចតទៅ ៖

ប្រការ ១

នៅលើផ្នែកដែនដីគោក ភាគីទាំងពីរចាត់ទុកព្រំដែន ដែលមានរួចមកហើយ រវាងរដ្ឋទាំងពីរ ដែលគូស នៅលើផែនទីខ្នាត ១/១០០.០០០ របស់​ក្រុមភូមិសាស្ដ្រឥណ្ឌូចិន ដាក់ឱ្យប្រើប្រាស់ មុនឆ្នាំ ១៩៥៤ ឬនៅ កាលបរិច្ឆេទកៀកបំផុតនឹងឆ្នាំ ១៩៥៤ “ភ្ជាប់មកនូវសំណៅ ២៦​សន្លឹក​ នៃផែនទីនេះដែលត្រូវបានអនុម័ត ដោយភាគីទាំងពីរ” ថាជាព្រំដែនរដ្ឋ រវាងប្រទេសទាំងពីរ ។

ចំពោះទីកន្លែងដែលមិនទាន់បានគូសលើផែនទី ឬ កន្លែងដែលភាគីទាំងពីរយល់ថា មិនសម ហេតុផល ភាគី ទាំងពីរនឹង​ធ្វើការ​ពិភាក្សា​ដើម្បី​សំរេច​បាននូវដំណោះស្រាយមួយក្នុង ស្មារតី សមភាព និងការគោរព គ្នាទៅវិញ ទៅមក ក្នុងផលប្រយោជន៍ នៃទំនាក់ទំនងពិសេស កម្ពុជា-វៀតណាម ដោយអនុលោមតាមច្បាប់ និងការ អនុវត្ដជាក់ស្ដែងអន្ដរជាតិ ។

ប្រការ ២

  នៅលើផ្នែកដែនដីគោក ភាគីទាំងពីរចាត់ទុកព្រំដែន ដែលមានរួចមកហើយ រវាងរដ្ឋទាំងពីរ ដែលគូស នៅលើផែនទីខ្នាត ១/១០០.០០០ របស់ក្រុមភូមិសាស្ដ្រឥណ្ឌូចិន ដាក់ឱ្យប្រើប្រាស់ មុនឆ្នាំ ១៩៥៤ ឬនៅ កាលបរិច្ឆេទកៀកបំផុតនឹងឆ្នាំ ១៩៥៤ “ភ្ជាប់មកនូវសំណៅ ២៦​សន្លឹក​ នៃផែនទីនេះដែលត្រូវបានអនុម័ត ដោយភាគីទាំងពីរ” ថាជាព្រំដែនរដ្ឋ រវាងប្រទេសទាំងពីរ ។

ចំពោះទីកន្លែងដែលមិនទាន់បានគូសលើផែនទី ឬ កន្លែងដែលភាគីទាំងពីរយល់ថា មិនសម ហេតុផល ភាគីទាំងពីរ​នឹងធ្វើការ​ពិភាក្សា​ដើម្បី​សំរេចបាននូវដំណោះស្រាយមួយក្នុង ស្មារតី សមភាព និងការគោរព គ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍ នៃទំនាក់ទំនងពិសេស កម្ពុជា​-វៀតណាម ដោយអនុលោមតាមច្បាប់ និងការអនុវត្ដជាក់ស្ដែងអន្ដរជាតិ ។

ប្រការ ៣

  នៅពេលវេលាដ៏សមស្រប ដែលភាគីទាំងពីរយល់ព្រម នឹងត្រូវបង្កើតនូវគណៈកម្មការ ចំរុះមួយ ដែលភាគី​ទាំងពីរ​ត្រូវបាន​តំណាង​ដោយប្រតិភូមានចំនួនស្មើគ្នា ដើម្បីកំណត់ ព្រំដែនដីគោក និងព្រំដែនសមុទ្រ ស្របតាមប្រការ ១ និងប្រការ ២ នៃសន្ធិសញ្ញានេះ និង​ដើម្បី​ព្រាង​សន្ធិសញ្ញា ស្ដីពីការកំណត់ព្រំដែនរដ្ឋ រវាងប្រទេសទាំងពីរ ។

ប្រការ ៤

 សន្ធិសញ្ញានេះ នឹងត្រូវដាក់សុំសច្ចាប័ន ហើយនឹងចូលជាធរមាន ចាប់ពីថ្ងៃប្ដូរ សម្ភារៈ សច្ចាប័ន ។

សន្ធិសញ្ញានេះនឹងអស់ប្រសិទ្ធភាពភ្លាមបន្ទាប់ពីការចូលជាធរមាន នៃសន្ធិសញ្ញា ស្ដីពីការ កំណត់ព្រំដែន រដ្ឋរវាង ប្រទេស ទាំងពីរ ដែល​ចែង​ក្នុងប្រការ ៣ ខាងលើ ។
 

ធ្វើនៅភ្នំពេញ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣

ជាពីរច្បាប់ជាភាសារខ្មែរ និង វៀតណាម ។ អត្ថបទ ទាំងពីរមានតម្លៃដូចគ្នា ។

 

ប្រតិភូពេញសិទ្ធិ នៃក្រុមប្រឹក្សារដ្ឋ

ប្រតិភូពេញសិទ្ធិ នៃក្រុមប្រឹក្សារដ្ឋ

នៃ

នៃ

សាធារណរដ្ឋប្រជាមានិតកម្ពុជា

សាធារណរដ្ឋសង្គមនិយមវៀតណាម

ហ៊ុន សែន ង្វៀន កឺថាច់
រដ្ឋមន្ដ្រីការបរទេស នៃ រដ្ឋមន្ដ្រីការបរទេស នៃ
សាធារណរដ្ឋប្រជាមានិតកម្ពុជា

សាធារណរដ្ឋសង្គមនិយមវៀតណាម

Share on Facebook