អត្ថបទ

បោះពុម្ព

ស្ថានភាពទូទៅនៃខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ 
ជាខេត្ត​មួយ​ក្នុងចំណោម២៤រាជធានី ខេត្ត នៃ​​ព្រះរាជា​ណាចក្រ​កម្ពុជា​​ហើយមាន​​ចម្ងាយ​៤៨​គីឡូ​ម៉ែត្រ ខាងលិច​​​រាជធានី​ភ្នំពេញ  មាន​ព្រំប្រទល់ ​ខាង​កើត​​ជាប់​​នឹង​ខេត្តកណ្តាល និង​តាកែវ ខាងត្បូង​ជាប់​នឹង​ខេត្តតាកែវ និង​ខេត្តកំពត ខាងលិច​ជាប់​នឹង​ខេត្ត​ព្រះសីហនុ ខាងជើងជាប់នឹងខេត្តកំពង់ឆ្នាំង និង​ខេត្ត​ពោធិសាត់។ ខេត្ត​កំពង់ស្ពឺ​ចែក​ជា​៧ស្រុក ក្រុង១ និង​មាន​៨២ឃុំ និង​៥សង្កាត់
ភូមិ​មាន​​ចំនួន​១.៣៨០ ក្នុង​នោះ​​ភូមិ​​​មាន​​ក្រប​​ខ័ណ្ឌ​​ចំនួន​​១.៣៤២ភូមិ និងភូមិ​​អត់​ក្រប​ខណ្ឌ​ចំនួន​៣៨ភូមិ។ មាន​​​​ប្រជា​​ពល​​​រដ្ឋ​​​សរុប​ចំនួន​​៨១២.២៩០នាក់ មានស្រីចំនួន ៤១៥.៤៣៨នាក់ ក្នុង​នោះ​មាន​អាយុ១៨ឆ្នាំ​ឡើង​ទៅ​មាចំនួន ​៤៨៨.២៧៧នាក់ ស្រី២៥៤.៩៧៤នាក់ និង​មាន​គ្រួសារ​ចំនួន​​​១៦១.១៦២គ្រួសារ ទំហំ​គ្រួសារ​​​ជា​មធ្យម​​៦នាក់ និង​មាន​​ដង់​ស៊ីតេ​​​ប្រជាពល​រដ្ឋ​​១១៦​នាក់​/១គម មាន​កំណើន ​​ជាមធ្យម​២% ក្នុង​​ឆ្នាំ​២០១០។ ខេត្តមាន​​ផ្ទៃដី​សរុប​៦៩៦.៥៦​ហត ក្នុងនោះដី​ស្រែ​ចំនួន​​១១៣.៦០០ហត ដីចំការ​ចំនួន​៤៨.២៨៨​ហត​​(ក្នុងនោះ​ដំណាំ​កសិ-​ឧស្សា​ហកម្ម ៨.០៨៦ហត) ដីលំនៅដ្ឋាន ១១.៩៩៦ហ ដីព្រៃភ្នំ​និងដីសំណង់ធារាសាស្រ្៥២២.៦៧៩ហត

       -ផ្ទៃដី​របស់ខេត្ត​ប៉ែកខាងលិច គ្របដណ្តប់​ដោយជួរ​ភ្នំក្រវ៉ាញ ជាហេតុ​ធ្វើ​ខ្សត់ទឹកភ្លៀង ប៉ុន្តែខេត្ត​អាចជៀស​​ផុតបាន​​យ៉ាងងាយ​​​​ពីការប៉ះ​ទង្គិចដោយ​​សារខ្យល់ព្យុះ ។

        -ប៉ែក​ខាងជើង​​គ្របដណ្តប់​ដោយតំបន់​ទំនាប សម្បូរទៅ​​ដោយ​ដីមាន​ជីជាតិ​ដែល​​​បង្ក​​លក្ខណៈ​ ងាយ​ស្រួស​​​ក្នុង​ការ​បង្ក​ប​ង្កើន​ផល​​កសិកម្ម។

       * ស្រុកសំរោងទង និងក្រុងច្បារមន ស្ថិតនៅ​តំបន់​​កណ្តាល​នៃខេត្ត ហើយ​ប្រជាជន​មួយ ចំនួន​ប្រកប​របរ​លក់ដូ មួយ​ចំនួន​ទៀត​ជា​​មន្រ្តី​រាជការ និង​ប្រកប​រ​បរ​ផ្សេងៗទៀត។ ស្រុក-ក្រុង​ទាំង​ពីរនេះ ជា​ទី​តាំង​​មួយ​ដ៏​សំខាន់​ដែលមាន សក្កា​នុពលខាង​វិស័យកាត់ដេ សហគ្រាស​ធុនតូច មធ្យម សិប្ប​កម្ម និង​អាជីវ​កម្ម​​ខ្នាត​​តូច​ធំ​​ផ្សេងៗ​ទៀត​ជា​ច្រើន​ផងដែរ។

(ផែនទីរដ្ឋបាលស្រុកសំរោងទង)

(ផែនទីរដ្ឋបាលក្រុងច្បារមន)

       * ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នស្រួច មានផ្ទៃដីមួយ​ភាពធំ​គ្របដណ្តប់​ដោយព្រៃឈើ និងមាន​ជួរ​ភ្នំ​រាយ​ប៉ាយ ហើយ​ក៏​ជា​​តំបន់​ដែល​មាន​​​ដីសំបូរ​​ជីជាតិ​ល្អ សម្រប់​​ការ​ប្រកប​របរ​កសិកម្ម អាជីវកម្មថ្ម រ៉ែក្រោមដី ការដកយក​អនុផល​​ព្រៃឈើ និង​ជា​តំបន់​​​ដែលមាន​​សក្កា​នុ​ពល ខាងវិស័យ​កសិ-ឧស្សាហកម្ម (ដូងប្រេង ពោត អំពៅ...) និងកសិដ្ឋាន​ចិញ្ចឹម​សត្វ​ផងដែរ ។

(ផែនទីរដ្ឋបាលស្រុកឱរ៉ាល់)

(ផែនទីរដ្ឋបាលស្រុកថ្ពង)

(ផែនទីរដ្ឋបាលស្រុកភ្នំស្រួច)

       * ស្រុកគងពិសី ស្រុកឧដុង្គ និងស្រុកបរសេដ្ឋ មាន​ប្រជាពល​រដ្ឋភាគ​ច្រើនប្រកប​របរ​កសិកម្ម ដាំ​ដំ​ណាំ​រួម​ផ្សំ ព្រោះ​ស្រុក​ទាំង​​​នេះ​​មាន​​​ទីតាំង​​​ជា​តំបន់​​ទំនាប និងមានជួរ​ភ្នំព័ទ្ធជុំវិញ ។ ស្រុកទាំងនេះ សំបូរទៅដោយ​ដើមត្នោត ពិសេស​ស្រុកឧដុង្គ ដែល​​បច្ចុប្បន្ន​នេះ​ការផលិត ស្កត្នោតត្រូវ​បានគេកែច្នៃ​ជាម្សៅ ហើយធ្វើការនាំចេញ​​ទៅក្រៅប្រទេស និងបម្រើ​ទីផ្សារ​ក្នុង​ស្រុក​ដោយ​តម្លៃខ្ពស់។

(ផែនទីរដ្ឋបាលស្រុកគងពិសី)

(ផែនទីរដ្ឋបាលស្រុកឧដុង្គ)

(ផែនទីរដ្ឋបាលស្រុកបរសេដ្ឋ)

Share on Facebook